ព័ត៌មាន
វិស័យឯកជនជំរុញបណ្តុះបណ្តាលប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់ SME
ភ្នំពេញ ÷ វិស័យឯកជនសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សម្រាប់សហគ្រាសធុនតូច និង មធ្យមកម្ពុជា ដើម្បីផ្តល់នៅចំណេះដឹង ការរៀបចំគ្រប់គ្រង ចាត់ចែង ជ្រើសរើស និងប្រើប្រាស់ធនធានមនុស្សរបស់សហគ្រាស ឱ្យ មានប្រសិទ្ធិភាព។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅ ក្នុងកម្មវិធីសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលថវិការបដិភាគពីមូលនិធិអភិវឌ្ឍន៏ជំនាញ SDF ជាបន្តបន្ទាប់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសម្ថភាព ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងនោះសម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ បានជំរុញផ្តល់វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុ ដល់ម្ចាស់សហគ្រាសចំនួន ៦២៥ នាក់ នៅទូទាំង២៥ រាជធានី-ខេត្តដោយជោគ ជ័យ និងនៅក្នុងឆ្នាំ២០២៤ នេះ បានកំពុងទទួលវគ្គបណ្តុះបណ្តាលចំនួន២ គឺវគ្គបណ្តុះបណ្តាលទីផ្សារឌីជីថល និងវគ្គបណ្តុះ បណ្តាលប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានមនុស្ស ដែលសម្ភោធនៅក្នុងថ្ងៃនេះ រវាង ហ្វាស់ស្មិក (FASMEC) និង ធីអីឌីភី (TEDP) សហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដែលគ្រោងមាន SME ចូលរួមទូទាំងប្រទេស ប្រមាណជាង ១ ពាន់នាក់។

ឧកញ៉ា បន្តថា ក្រៅពីកម្មវិធីបណ្តុះបណ្តាល, FASMEC បានធ្វើសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលាផ្តល់ចំណេះដឹង ទាក់ទងនិងច្បាប់បញ្ញាត្តិនានា ការរៀបចំ និងត្រៀមខ្លួនក្នុងការជំរុញផលិតផលខ្មែរចូលទីផ្សារក្នុងស្រុក និងអន្តរជាតិ ការចែករំលែក សេវាកម្ម និងផ្សារភា្ជប់ទំនាក់ទំនងជាមួយធនាគាដៃគូរ កម្មវិធីផ្គូរផ្គងអាជីវកម្ម កម្មវិធីទស្សន:កិច្ចសិក្សានានា ជាពិសេសជារៀងរាល់ឆ្នាំ FASMEC សហការណ៏ជាមួយនិងសមាគមមូលនិធិសម្តេចតេជោ ដោយតែងតែរៀបចំកម្មវិធីសំណេះសំណាល និងពិសាភោជនាហារ សាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ដោយការរៀបចំនេះ មានគោលបំណងដើម្បីជំរុញ និងលើកទឹក ចិត្តឲ្យសហគ្រាសនៅទូទាំងប្រទេស កាន់តែមានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពផលិត និងគុណភាពផលិតផលរបស់ខ្លួន ដើម្បី ប្រកួតប្រជែងជាមួយប្រទេសជិតខាង។

ទាក់ទិនគម្រោងបណ្តុះបណ្តាលនេះ លោកស្រី យូ បូរី ស្ថាបនិក ធីអីឌីភី (TEDP) លើកឡើងឲ្យដឹងថា ចំពោះគោលបំណង នៃវគ្គបណ្តុះបណ្តាល គឺបានផ្តោតទៅលើចំណុចសំខាន់ៗជាច្រើនដូចជា៖ ផ្តល់នូវមូលដ្ឋានគ្រឹះសំខាន់ៗដល់ម្ចាស់អាជីវកម្ម ក្នុងការ រៀបចំប្រព័ន្ធធនធានមនុស្សឲ្យរឹងមាំ, កាត់បន្ថយបញ្ហាដែលកើតឡើងនៅក្នុងស្ថាប័ន តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងធនធាន មនុស្សឲ្យបានត្រឹមត្រូវ, ជំរុញផលិតភាពការងារបុគ្គិល តាមរយៈអនុវត្តន៍ផែនការធនធានមនុស្សបានល្អ, ការជ្រើសរើសបុគ្គិលបាន ត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលក្នុងការលើកទឹកចិត្ត និងការកាត់បន្ថយចំណាយពេលច្រើន លើការជ្រើសរើសបុគ្គិលប្រកបដោយ ប្រសិទ្ធភាព។
ចំណែកលោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងឲ្យដឹងថា ជុំវិញការបង្កើតមូលនិធិអភិវឌ្ឍន៍ ជំនាញនេះឡើង មានគោលបំណងសំខាន់ចំនួនពីរគឺ ការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ឱ្យត្រូវនិងតម្រូវរបស់សេដ្ឋកិច្ច-សង្គម, និងការជំរុញឲ្យមានការចូលរួមរវាងភាគីចំនួនពីរ ដើម្បីសម្រេចក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ដែលក្នុងនោះភាគីដែលមានតម្រូវការរបស់វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានគុណភាព ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ពួកគាត់ ជាពិសេសដល់វិស័យ SME ជាដើម៕







អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣