ព័ត៌មាន
អង្គរថាយហ្គឺរបន្ថែមកម្លាំងថ្មី ២រូប ខណៈព្រះខ័នរាជស្វាយរៀង បន្ដបញ្ចេញកីឡាករទី៦
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ឡាវ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែងគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
សម្តេច ប្រធានរដ្ឋសភា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិបេសកកម្មការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់នានា ដែល ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានខិតខំប្រឹងប្រែងនិងសម្រេចបាននាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកនិងលើកកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ បក្ស ធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងសងខាង។
សម្តេចសង្កត់ធ្ងន់ថា កម្ពុជា និងឡាវ ជាអ្នកជិតខាងល្អ ជាមិត្តដ៏ជិតសិ្នទ្ធ ប្រៀបដូចបងប្អូន ឬដន្លងនឹងគ្នា ដែលតែងតែជួយគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ។ មិត្តភាពប្រទេសទំាងពីរត្រូវបានបន្តលើកកម្ពស់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង ដោយមានការជឿជាក់ យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។
សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ ក្នុងរយៈពេលចុងក្រោយនេះ ដែលបានផ្លាស់ប្តូរពីប្រទេសដីគោកដែលគ្មានការតភ្ជាប់ទៅជាប្រទេសដីគោកដែលមានការតភ្ជាប់(Landlock ទៅជា Land link) ដែលមានផ្លូវគមនាគមន៍តភ្ជាប់ក្នុងប្រទេសនិងតំបន់ ដូចជាគម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បើនលឿនជាមួយប្រទេសនានាក្នុងតំបន់ ជាដើម។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច កម្ពុជាមិនខុសពីឡាវនោះទេ បានខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់គោលការណ៍ពហុនិយម និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាការពារសុខសន្តិភាព សម្រាប់ប្រទេសខ្លួនផង ក៏ដូចជាសម្រាប់តំបន់និងអន្តរជាតិ ផង។ សុខសន្តិភាពមានសារៈសំខាន់ណាស់ ពីព្រោះថា សង្រ្គាមគ្មានផ្តល់ផលចំណេញអ្វីឡើយមានតែចាញ់ គឺចាញ់ទំាងអស់គ្នា។ ប្រទេសតូច ដូចជាកម្ពុជា គ្មានមហិច្ឆតាណាមួយទៅឈ្លានពានប្រទេសធំឡើយ។
ឯកឧត្តម បួកែវ ភុំវង្សសាយ បានឯកភាពចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីតម្លៃសន្តិភាព និងមានការជឿជាក់យ៉ាងមុតមាំថា ជម្លោះព្រំដែនកម្ពុជានិងថៃ នឹងអាចដោះស្រាយដោយសន្តិវិធី ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកអំពីសភាពការណ៍និងព័ត៌មានថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេសឡាវ ជូនសម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថា នៅពេលនេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរៀបចំមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីវាយតម្លៃការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៦-២០៣០។
ឯកឧត្តម បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលមមាញឹកអនុញ្ញាតដល់ឯកឧត្តមនិងសហការី បានចូលជួបសម្តែងការគួរសមនិងជម្រាបលានាឱកាសនេះនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាជិតស្និទ្ធជាមួយឯកឧត្តមនិងស្ថាតទូតឡាវ ដោយបានធ្វើឱ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាជាទីមោទនៈ រួមចំណែកក្នុងការលើកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរលង់ណាស់មកហើយនោះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងឆ្នាំ២០២៦ នេះ ដែលជាឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងឡាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានត្រៀមរៀបចំទទួលស្វាគមន៍នូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ៕
-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា