ព័ត៌មាន
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង អោយធ្វើយ៉ាងណាពេលសិស្សរៀនចប់ រៀនចេះ ត្រូវតែមានការងារធ្វើ
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានជុំរុញថ្នាក់ដឹកនាំសាស្រ្តាចារ្យ និងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដល់ក្រុមគោលដៅជាយុវជនក្រីក្រ និងយុវជនងាយរងហានិភ័យ ហើយធ្វើយ៉ាងអោយយុវជនទាំងនោះត្រូវរៀនអោយចេះ រៀនអោយចប់ និងអោយមានការងារធ្វើគ្រប់គ្នា ទើបត្រូវទៅនឹងគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ឡោក ខេង បានសង្កត់ធ្ងន់ថា៖ គណ:ប្រតិភូគណ:កម្មការទី៨នៃរដ្ឋសភា ចុះមកពេលនេះ ក្រៅពីការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏នឹងសិក្សាស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗដែលវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈជួបប្រទះនាពេលកន្លងមក ក្នុងនោះក៏រួមបញ្ជូលទាំងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តន៍គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដោយឥតថ្លៃជូនប្រជាពលរដ្ឋពិសេសយុវជនមកពីគ្រួសារក្រីក្រ១ គ្រួសារក្រីក្រ២ និងគ្រួសារយុវជនងាយរងហានិភ័យដែរ ។ លោកជំទាវប្រធានបានជំរុញឱ្យថ្នាក់ដឹកនាំសាស្រ្តាចារ្យនិងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថាន ចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដល់ក្រុមគោលដៅជាយុវជនក្រីក្រ និងយុវជនងាយរងហានិភ័យ និងទាក់ទងតាមក្រុមហ៊ុន រោងចក្រ សហគ្រាសតូចធំ ដើម្បីយុវជនយើងចប់ពីការសិក្សា ត្រូវមានការងារអោយពួកគាត់ធ្វើតែម្តង មិនត្រូវពេលចប់ហើយគ្មានការងារអោយពួកគាត់ធ្វើនោះទេ ។

លោកជំទាវប្រធានគណ:កម្មការបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន បន្តធ្វើសកម្មភាពចុះផ្សព្វផ្សាយដល់ក្រុមគោលដៅ ជាពិសេសត្រូវជ្រើរើសសិស្សដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាននិងមានការងារធ្វើទទួលបានប្រាក់ខែសមរម្យ ជួយធ្វើការផ្សព្វផ្សាយដល់ក្រុមយុវជនដែលរស់នៅក្នុងសហគម ឱ្យយល់ច្បាស់និងជឿជាក់លើគោលនយោបាយបណ្តុះបណ្តាលដែលបានដាក់ចេញ ១,៥លាននាក់ឱ្យទទួលបានជោគជ័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕








ដោយ: កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦