ព័ត៌មាន
ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយរីករាយ ទោះក្នុងកាលៈទេសៈកម្ពុជាមានបញ្ហាជម្លោះព្រំដែន
ដើមឆ្នាំ២០២៦នេះ គឺកម្ពុជា បន្តទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាជាហូរហែរ ហើយបើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា បានថ្លែងថា ការដើរកម្សាន្តនៅកម្ពុជា ក្នុងអំឡុងពេលដែលមានកម្ពុជាជម្លោះព្រំដែនជាមួយប្រទេសថៃ គឺគ្រប់គោលដៅទេសចរណ៍ទាំងអស់នៅកម្ពុជា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព ហើយគ្រប់គោលដៅគឺមានទេសភាពស្រស់ស្អាតទាក់ទាញខ្លាំង។
បើតាមភ្ញៀវទេសចរអន្តរជាត មកពីប្រទេសក្រូអាត អ៊ីតាលី និងអូស្រាលី ជាដើម បានថ្លែងប្រាប់BTVនៅថ្ងៃទី៨ ខែមករា នេះថា ជាក់ស្តែងមុនពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺគេមានការព្រួយបារម្ភខ្លះៗដែរអំពីបញ្ហាកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែនៅពេលគេមកដល់កម្ពុជា សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ទាំងនានា នៅកម្ពុជា គឺមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តច្រើនកុះករ ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ហើយជាពិសេសបំផុតនោះ គឺគោលដៅទេសចរណ៍មានទេសភាពស្រស់ស្អាត ទាក់ទាញខ្លាំង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ហើយក៏បានអំពាវនាវឲ្យភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀតមកទស្សនាកម្ពុជា ខណៈកម្ពុជា មានគោលដៅដើរកម្សាន្តច្រើន និងមានភាពទាក់ទាញខ្លាំង។
របាយការណ៍បឋមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា គិតចាប់ពីខែមក រា ដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញចូលតាមផ្លូវអាកាស ចំនួនជិត៧លាននាក់កើនឡើង១៣% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងវិស័យទេសចណ៍វិញ ក្នុង រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាន២សែននាក់៕ អត្ថបទ៖ ស៊ុម សុខជា








-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន