ព័ត៌មាន
សមាគមសហគ្រិនស្ត្រីកម្ពុជាស្វែងរកទីផ្សារថ្មី តាមរយៈការបង្កើតជំនួបជាមួយបណ្តាញធុរកិច្ច
កាលពីចុងសប្តាហ៍កន្លងទៅ សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំកម្មវិធី ជំនួបជាមួយបណ្តាញធុរកិច្ច Business Networking Night ជាលើកដំបូងសម្រាប់អាណត្តិទី៥ ដោយមានការចូលរួមពីដៃគូ អូស្ត្រាលី ឥណ្ឌូនេស៉ី ឥណ្ឌា និង អាមេរិកជាដើម។

នៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោកស្រីCarolyn Bagster លេខាទី១ នៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោកសានឌីប ម៉ាជុមដា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្ម នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកស្រី គីម តុលតាន់ ក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និង លោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។
លោកជំទាវចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា គោលបំណង នៃកម្មវិធីនេះ គឺដើម្បីបង្កើតឱកាសស្វែងរកទីផ្សារថ្មី ក៏ដូចជាដៃគូសហការថ្មីៗ បង្កើនការលក់ ស្គាល់ពីផលិតផលសមាជិកដែលបានដាក់តាំងបង្ហាញ និង ពិសេសទៅទៀតនោះគឺ ទំនាក់ទំនងរវាងសមាជិក ជាមួយនឹង សមាគមផ្សេងទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោកជំទាវ បន្តថាកន្លងមក សមាគមធ្លាប់បានធ្វើកិច្ចការនេះច្រើនដែរហើយ ប៉ុន្តែនៅពេលនេះ ក្នុងនាមប្រធានសមាគមអាណត្តិថ្មី បានជំរុញបង្កើតព្រឹត្តិការណ៍បែបនេះបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់សមាជិកថ្មីៗ អាចសិក្សាស្វែងយល់ ពីរបៀបនៃការទំនាក់ទំនងដៃគូពាណិជ្ជកម្ម ក៏ដូចជាលើកទឹកចិត្តដល់ស្ត្រីដែលជាម្ចាស់សហគ្រាសតូច ធំ អាចបញ្ចេញនូវសមត្ថភាព និង ភាពក្លាហារបស់ខ្លួនអោយដៃគូអន្តរជាតិបានដឹង ថាស្ត្រីកម្ពុជាពិតជាអាចធ្វើបាន។

លោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា លោកពិតជាចាប់អារម្មណ៍ទៅលើ កម្លាំងសាមគ្គីរបស់សហគ្រិនស្ត្រីកម្ពុជា ព្រោះកន្លងមកក្នុងនាមជាសភាពាណិជ្ជកម្មអូស្ត្រាលី ក៏ធ្លាប់បានចាប់ដៃគូអាជីកម្ម និង គាំទ្រលើកគម្រោងមួយចំនួនដល់ សមាគមផងដែរ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា លោកនឹងមានឱកាសបន្តធ្វើជាដៃគូសហការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម។
គួររំលឹកថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងអោយសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងបានដើរតួនាទីដ៏សំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយរួមដើម្បីផ្តល់នូវផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧