ព័ត៌មាន
កម្ពុជា-កូរ៉េ ចុះ MOU ចែករំលែកបទពិសោធន៍មួយចំនួន រវាងរដ្ឋបាលសារពន្ធនៃប្រទេសទាំងពីរ
កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ចែករំលែកបទពិសោធន៍រវាងរដ្ឋបាលសារពន្ធនៃប្រទេសទាំងពីរ ជាពិសេស ការបណ្ដុះបណ្ដាល ការសហការអនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងកិច្ចសហការនានា គាំទ្រដល់វិយោគិនជាជនជាតិ កូរ៉េនៅកម្ពុជា។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ និងឯកឧត្តម Lim Kwanghyun អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (Commissioner of National Tax Service, Republic of Korea) នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ៥-៨ ខែមករា ឆ្នាំ២០២៦ តំណាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) នៅ Seoul Regional Tax Office រដ្ឋធានីសេអ៊ូល សារធារណរដ្ឋកូរ៉េ។

ការចុះអនុស្សរណៈយោគយល់គ្នា (MOU) បានផ្ដោតលើចំណុចមានសារៈសំខាន់ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាង អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េរួមមាន៖ (១) ការចែករំលែកបទពិសោធន៍ រវាងរដ្ឋបាល សារពន្ធនៃប្រទេសទាំងពីរ, (២) ការផ្ដល់ការបណ្ដុះបណ្ដាលនិងសិក្ខាសាលាជូនដល់អ្នកជាប់ពន្ធនិងមន្ត្រីពន្ធដារ, (៣) ការសហការ អនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និង(៤) កិច្ចសហការនានា ក្នុងការគាំទ្រដល់វិយោគិនជាជនជាតិកូរ៉េ ដែល វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយ:ដំណើរទស្សនកិច្ចនេះដែ គណៈប្រតិភូកម្ពុជា ក៏ទទួលបាននូវការចែករំលែកនិងសិក្សារៀនសូត្រ អំពីមេរៀនបទ ពិសោធន៍ និងការអនុវត្តជាក់ស្ដែង ពីរដ្ឋបាលសារពើពន្ធកូរ៉េ ដោយផ្ដោតលើប្រធានបទសំខាន់ៗរួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI & Big Data, ការប្រមូលផ្គុំទិន្នន័យ, បរិវត្តិកម្មឌីជីថលរដ្ឋបាលសារពើពន្ធ, ការគ្រប់គ្រង និងប្រើប្រាស់ ប្រព័ន្ធវិក័យប័ត្រអាករ (e-Tax invoice), និងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ និងរដ្ឋបាលអេឡិចត្រូនិចជាដើម៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន