ព័ត៌មាន
ណាហ្គា ជួបអង្គរថាយហ្គឺរ ខណៈព្រះខ័នរាជ ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបដៃគូផ្សេងគ្នា ក្នុងលីគចុងសប្ដាហ៍នេះ
ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៦ នាចុងសប្ដាហ៍នេះ ដោយមាន ៥ប្រកួតពេញ ក្នុងនោះក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបគូប្រជែងផ្សេងគ្នា។
សម្រាប់ការប្រកួតនៅថ្ងៃទី១០ ខែមករាស្អែកនេះ មាន ២គូ ក្នុងនោះក្រុមការងារពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីយកឈ្នះ ៦-១ ក្នុងដី កាលពីជើងទី១ ស្របពេលក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេរ៉ា ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ១-០ កាលពីជើងទី១។
រីឯនៅថ្ងៃអាទិត្យ ទី១១ ខែមករាវិញ មាន ៣គូ ពិសេសជំនួបរវាងក្រុមលេខ៤ អង្គរថាយហ្គឺរ ទល់នឹងក្រុមឈរលេខ៥ ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ជំនួបរវាងក្រុមទាំងពីរ ត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ពីសំណាក់អ្នកគាំទ្រ ។ កាលពីជើងទី១ ណាហ្គាវើលដ៏ បានយកឈ្នះក្រុមខ្លាទឹកក្រូច ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល ១-០។
ចំណែក ២គូទៀត ក៏សុទ្ធតែជាជំនួបជក់ចិត្តផងដែរ ក្នុងនោះក្រុមបឹងកេត ត្រូវស្វាគមន៍ក្រុមភ្ញៀវ ISI ដង្កោសែនជ័យ វិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះ ១-០ នៅតំបន់វេងស្រេង កាលពីជើងទី១ និងក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានគិរីវង់ នាទឹកដីខេត្តតាកែវ កាលពីជើងទី១។
គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១៥ កន្លងទៅ ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយរកបាន ៣៣ពិន្ទុ ស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ តែភ្នំពេញក្រោន សល់ ១ប្រកួតក្នុងដៃ តែក្រុមទាំងពីរ បានវ៉ាដាច់ពិន្ទុច្រើនពីគូប្រជែងផ្សេងទៀត ក្នុងនោះបឹងកេត ឈរលេខ៣ ទើបរកបាន ២៥ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ រកបាន ២៤ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២២ពិន្ទុ និងវិសាខា ឈរលេខ៦ រកបាន ១៨ពិន្ទុ ប្រទាញប្រទង់ជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលតាមពីក្រោយរកបាន ១៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា
-
ព័ត៌មាន20 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន