ព័ត៌មាន
លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភស្បៀងអាហារ ជូនវីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ
ភ្នំពេញ ៖ ក្នុងនាមអ្នកសមរភូមិក្រោយ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានបន្តជំនួយស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជួយទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ សម្រាប់ធ្វើអាហារទទួលទាន ដើម្បីបន្តកម្លាំងកាយរឹងមាំ ការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការរំលោភបំពានពីសំណាក់រដ្ឋបរទេសដទៃ ។
ជ្រូកទាំង២០ក្បាល ដែលបានប្រគល់ជូននោះ រួមមាន ៖ ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំពេញ៣៩៨, ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ, និង១០ក្បាលទៀត ជូនទៅកាន់កម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារ ( ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥ ) ។
សូមជម្រាបថា ៖ កាលពីពេលថ្មីៗនេះ មុនពេលផ្តល់ស្បៀងអាហារជ្រូក២០ក្បាលខាងលើ លោកជំទាវ និងស្វាមីក៏បានឧបត្ថម្ភស្បៀងអាហារមួយចំនួនធំមានជាសាច់គោ សាច់ក្រក សាច់ផាត់ ក៏ដូចជាថវិកា ជូនទៅកាន់កងនគរបាល និងកងទ័ពជួរមុខផងដែរ ។
លោកជំទាវលីម ដារ៉ែន ភរិយាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជានិច្ចជាកាលលោកជំទាវ តែងតែបានផ្តល់ជាបន្តបន្ទាប់នូវជំនួយឧបត្ថម្ភជាrossច្រើន មានជាសម្ភារ ថវិការ ក៏ដូចជាស្បៀងអាហារចំបាច់នានា ជូនទៅកាន់វីរកងនគរបាលជាតិ និងវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខ ។
សកម្មភាពនេះ គឺជាការរួបរួមចំណែកជាមួយរាជរដ្ឋាភិបាល នឹងគៀកស្មាជាប់ជាមួយកងកម្លាំងប្រយុទ្ធជួរមុខ បន្តស្មារតីសាមគ្គីគ្នាជាថ្លុងមួយ ដើម្បីការពារប្រទេសជាតិឲ្យបានរឹងមាំបំផុត ពីខ្មាំងសត្រូវឈ្លានពានទាំងឡាយ ៕ លីហេង




-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន