ព័ត៌មាន
កម្ពុជានៅតែស្រូបយកឱកាសវិនិយោគ បង្កើតការងារ និងការនាំចេញ ទោះជួបបញ្ហាប្រឈមក៏ដោយ
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ទោះបីកម្ពុជាប្រឈមនឹងបញ្ហាព្រំដែន កម្ពុជានៅតែស្រូបយកឱកាសវិនិយោគ បង្កើតផលិតកម្ម និងការងារក្នុងស្រុកកាន់តែច្រើន និងបានកំពុងជំរុញការនាំចេញមានកំណើនខ្ពស់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ច ក្នុងស្រុក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៅវត្តចាក់អង្រែលើសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ម្សិលមិញ នេះថា ជុំវិញការវិនិយោគ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូពាណិជ្ជកម្ម និងការទៅផ្សព្វផ្សាយអំពីគោលនយោបាយ និងគៀងគរវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុន ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុង នេះ កម្ពុជាកំពុងទទួលបានជោគជ័យគួរកត់សម្គាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តឱ្យដឹងថា ទាក់ទិនការវិនិយោគនេះ នៅក្នុងបំណាច់ឆ្នាំ២០២៥, គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានការចុះបញ្ជីគម្រោងវិនិយោគមានចំនួនសរុប ៦៣០ ក្នុងទំហំទុនវិនិយោគប្រមាណជាង ១០ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ ពាន់កន្លែង ដែលនេះជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលទទួលបាន គម្រោងវិនិយោគច្រើនមិនធ្លាប់មាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមទៀតថា ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលខាងលើនេះ បាននិងកំពុងជំរុញ បង្កើតនូវមូលដ្ឋានផលិតកម្មនៅកម្ពុជាកាន់តែសម្បូរបែប និងបានគាំទ្រដល់ការនាំចេញរបស់កម្ពុជា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទ មានទឹកប្រាក់សរុបប្រមាណជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៥ ភាគរយ បើធៀបនិងឆ្នាំ២០២៤។ បញ្ហានេះ កម្ពុជានៅតែបន្តបើកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីជំរុញដល់ការនំាចេញទំនិញឱ្យកាន់តែផុលផុស ខណៈបច្ចុប្បន្នផលិតផលជាច្រើនបាននិងកំពុងគាំទ្រដល់ការនាំចេញដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើ ដំណើរ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ និងការនាំចេញកង់ ដោយមួយឆ្នាំៗកម្ពុជាបាននាំចេញកង់ជិត ១ ពាន់លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន15 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន