ព័ត៌មាន
អាជីវករនៅផ្សារដើមគរចាស់ បង្ហាញនូវការពេញចិត្តចំពោះទីតាំងលក់ដូរនៅផ្សារដើមគរថ្មី
អាជីវករលក់បន្លែ និងផ្លែឈើ បានទទួលយក និងបង្ហាញនូវការពេញចិត្ត ដោយបានចាប់ឆ្នោតជ្រើសរើសតូបលក់ដូរយ៉ាងផុលផុស បន្ទាប់ពីការទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្តៅ ពីរដ្ឋបាលក្រុងភ្នំពេញ។
អាជីករលក់បន្លែនិងផ្លែឈើ នៅក្នុងវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មីនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) របស់រដ្ឋបាលរាជធានីភ្នំពេញ នៅចុងសប្តាហ៍កន្លងមកថា ពួកគាត់មានមុខរបរលក់ដូរនៅផ្សារ ដើមគរចាស់ជាយូរឆ្នាំមកហើយ និងក៏បានទទួលស្គាល់អំពីផលពិបាក នៅក្នុងការលក់ដូររបស់ពួកគាត់ផងដែរដូចជា ការលក់ដូរនៅ លើផ្លូវពុំមានសណ្តាប់ និងទីតាំងច្បាស់លាស់ និងរងនូវហានីភ័យខ្ពស់ និងការប៉ះពាល់ដល់បរិស្ថាន នៃសោភ័ណភាពទីក្រុងជាដើម។
ក្រុមអាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ជុំវិញការលក់ដូរនេះ ពួកគាត់គឺចង់បានកន្លែងលក់ដូរសមរម្យផងដែរ តែ ដោយសារជីវភាពរស់នៅ ទើបពួកគាត់បានបន្តលក់ដូរដូចដែលបានរៀបរាប់ខាងលើ, ប៉ុន្តែបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានសម្រប សម្រួល ជាពិសេសមានគោលនយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ជួយសម្រាលបន្ទុក និងគាំទ្រដល់អាជីវកម្មរបស់បងប្អូនអាជីវករនេះ ពួកគាត់បានថ្លែងនូវការពេញចិត្ត ស្របពេលអាជីវកររាប់រយនាក់ បានសម្រេចចិត្តមកលក់ដូរនៅទីតាំងថ្មីនេះ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា ចំពោះការលក់ដូរនៅផ្សារដើមគរចាស់ ឃើញថា មានបញ្ហាប្រឈមជាច្រើន ហើយអ្វីដែលជាចម្បងគឺការកក់ស្ទះចរាចរណ៍ ការប៉ះពាល់បរិស្ថាន តាមរយៈការបោះចោលសំរ៉ាមពាស់ វាលពាស់កាល បានបង្កើតជាក្លិនស្ទុះ និងការកក់ស្ទះលូជាដើម ដោយធ្វើឱ្យប៉ះពាលដល់ការរស់នៅប្រជាពលរដ្ឋ, បញ្ហានេះ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយមិនមានការអនុគ្រោះទៀតនោះឡើយ។
ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបន្ត ដោះស្រាយបញ្ហាខាងលើនេះយ៉ាងសកម្ម តាមរយៈការផ្សព្វផ្សាយពីផលប៉ះពាល់នានា និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំ និងរុះរើសំណង់រំលោភចិញ្ចើមផ្លូវ ការដាក់តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យ នៅតំបន់ជុំវិញផ្សារដើមគរ ចាស់ និងតំបន់ផ្សេងៗទៀត ដែលកំពុងលក់ដូរនៅតាមផ្លូវវដោយគ្មានសណ្តាប់ធ្នាប់ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់មកដល់ដូរនៅតំបន់ ដែលបានរៀបចំ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សំដៅសម្រួលភាពស្ទះចរាចរណ៍ នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញជាដើម។
សូមបញ្ជាក់ថា ចំពោះទីតាំងលក់ដូរនៅផ្សារដើមគរថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួល និងឱ្យមានគោលនយោបាយ លើកទឹកចិត្ត គាំទ្រដល់បងប្អូនអាជីវករដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទៅកាន់ផ្សារដើមគរថ្មីរួមមាន៖ ការផ្តល់ជូនតូបលក់ដោយឥតគិតថ្លៃ ឈ្នួលរយៈពេល២ឆ្នាំពេញ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ ៣០ ដុល្លារក្នុងមួយខែ ដោយពុំមានប្រាក់ កក់, ការប្រើប្រាស់ទឹកនិងភ្លើងដោយឥតគិតថ្លៃរយៈពេល៦ខែ, មិនគិតថ្លៃសេវាកម្មសម្អាតអនាម័យនិងថ្លៃប្រមូលសំរ៉ាម, និងការផ្ដល់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពីគម្រោងមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន15 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន