ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា
និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវចក្ខុវិស័យបុរេសកម្ម និងការច្នៃប្រឌិតនៅក្នុងវិស័យអប់រំ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានក្ដីរីករាយ និងមោទកភាព ចំពោះសមត្ថភាព របស់កូនខ្មែរ ដែលអាចផលិតបាននូវសម្ភារឧបករណ៍ប្រើប្រាស់ជាច្រើន ដូចប្រទេសរីកចម្រើននានា ដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់សាធាណជនទាំងអស់ សូមពង្រឹង សមត្ថភាពបន្ថែមលើបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាពលរដ្ឋឌីជីថលនៅក្នុងសង្គមទំនើបបច្ចុប្បន្ន។
-សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។
-សម្ដេចធិបតី ជំរុញឱ្យកាត់បន្ថយគម្លាតវិស័យអប់រំឱ្យដល់តាមបណ្ដាខេត្តដែលជាកត្តាសំខាន់ តាមរយៈការចែករំលែកធនធានចំណេះដឹង ដោយការចងក្រងជាបណ្ដាញសកលវិទ្យាល័យ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គ្រឹះស្ថានសិក្សាទាំងអស់សូមបង្កើនការកែ ទម្រង់ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។
-សម្ដេចធិបតី ជំរុញឱ្យគិតគូរបើកបង្រៀនតាមអនឡាញ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតនៅតាម បណ្ដាខេត្តឆ្ងាយៗអាចមានឱកាសបន្តការសិក្សាដោយភាពងាយស្រួល ។












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧