ព័ត៌មាន
សម្តេចធិបតី៖ មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានធនធានមនុស្សគឺមានឱ កាសក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជានិងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងណាការកសាងនូវធនធានមនុស្សមិនអាចធ្វើតែមួយថ្ងៃបាននោះទេ ហើយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ ការកែទម្រង់ ស៊ីជម្រៅ សំដៅការជំរុញការធានាបានមូលដ្ឋានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការកសាងសង្គមកម្ពុជា ដោយមានប្រជាជនមានចំណេះដឹង និងទេពកុសល្យសមត្ថភាពខ្ពស់ សម្រាប់ចូលរួមការប្រកួតប្រជែងនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរគុណ និងថ្លែងការកោតសរសើរចំពោះក្រសួងអប់រំ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើកំណែទម្រង់ចំពោះវិស័យអប់រំនាពេល កន្លងមកក៏ដូចជាពេលនេះ ដើម្បីលើកម្ពស់នូវធនធានមនុស្សកម្ពុជាឲ្យកាន់តែមានគុណភាពបន្ថែមទៀត នោះ៕
អត្ថបទ: បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧