ព័ត៌មាន
គណៈកម្មការទី៨ រដ្ឋសភាស្នើសុំឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងកាត់បន្ថយ ឬដកប៉ាណូធំៗផ្សព្វផ្សាយគ្រឿងស្រវឹង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំងឯកឧត្តម ឡុង ឈុនឡៃ និងលោកជំទាវ កែ ច័ន្ទមុនី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។
លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តន៍ច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណតិទី៧នៃរដ្ឋសភា ដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានបង្ហាញពីវឌ្ឍនភាពការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលខេត្តបានសម្រេចនាពេលកន្លងមក ពិសេសលើវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកមានកង្វះខាតមធ្យោបាយដឹកជញ្ជូនអ្នកជំងឺទៅតាមមន្ទីរពេទ្យបង្អែកស្រុកតាមផ្លូវទឹក ខ្វះធនធានមនុស្ស ខ្វះសម្ភារៈបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ផ្នែកសម្ភព ខ្វះបន្ទប់រង់ចាំក្នុងពេលសម្រាល ការស្រង់ស្ថិតិអ្នកចំណាកស្រុកជួបការលំបាក អំពើហិង្សាលើស្ត្រីនិងកុមារីនៅតាមមូលដ្ឋាន និងបញ្ហាប្រឈមខ្លះៗ ទាក់ទងនឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល និងបានបន្តទៀតថាខេត្តត្រូវតែអភិវឌ្ឍទីផ្សារការងារឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងលើកកម្ពស់សហគ្រាសធន់តូចនិងមធ្យម លើកកម្ពស់យេនឌ័រ ព្រមទាំងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត លោកជំទាវប្រធានគណកម្មការ បានស្នើសុំឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋមកទទួលសេវានៅតាមមន្ទីរពេទ្យ ព្រមទាំងស្នើសុំឱ្យមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី និងមន្ទីរការងារ ត្រូវចូលរួមសហការគ្នា ចុះផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ និងចុះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំ ដើម្បីផ្សព្វផ្សាយដល់យុវជនក្រីក្រ ងាយរងហានិភ័យឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត។ លោកជំទាវបានបន្តទៀតថា មន្ទីរ ប.ស.ស ត្រូវតែពង្រឹងសមត្ថភាពភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ ខណៈដែលមន្ទីរសង្គមកិច្ចត្រូវពន្យល់ឱ្យបានច្បាស់ពីបញ្ហាកញ្ចប់ថវិកាគ្រួសារ ដែលត្រូវបានធ្វើសំយោគជូនប្រជាពលរដ្ឋនាពេលថ្មីៗនេះ ព្រមទាំងស្នើសុំឱ្យកាត់បន្ថយឬដកផ្លាក និងប៉ាណូធំៗ ដែលបានផ្សព្វផ្សាយអំពីគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង