ព័ត៌មាន
ស្ថាប័នឯកជនចំនួន១០ ចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញការនាំចេញដំឡូងមីទៅទីផ្សារប្រទេសចិន
តាមរយៈសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ស្ថាប័នវិស័យឯកជនចំនួន១០ក្រុមហ៊ុន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិនឲ្យកាន់តែល្អប្រសើរឡើងថែមទៀតទៅថ្ងៃអនាគតខាងមុខ។
លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន (CCCAA) នៅក្រោយកម្មវិធីបង្កើតជាផ្លូវការ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន កាលពីរាត្រីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ថា ការចុះអនុស្សារណៈ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ លោកបានបន្តថា តាមរយៈទំនាក់ទំនងនេះ ស្ថាប័នទាំង១០នេះ មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជា ត្រង់ទៅប្រទេសចិនតែម្តង ព្រមទាំងធ្វើឱ្យមានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានាបានស្ថេរភាពទីផ្សារកសិផលសម្រាប់កសិករ។

លោកបញ្ជាក់បន្ថែមថា កិច្ចសហការគ្នានេះ សមាគមនឹងចាប់ដៃជាមួយស្ថាប័នទាំងនេះ ក៏ដូចជាអ្នកស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ និងរោងចក្រចំណីដំឡូងមីជាដើម ដើម្បីជួយដល់ប្រជាជនកម្ពុជា ក្នុងការបង្កើនផលិតកម្មដំឡូងមីនៅកម្ពុជា។
ក្នុងកម្មវិធីបង្កើតជាផ្លូវការ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម។ ឯកឧត្តម បានលើកឡើងថា
ឈរលើមូលដ្ឋាននេះ ការបង្កើតសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺពិតជាមានភាពសារៈសំខាន់ និងចាំបាច់ណាស់ ដែលត្រូវកែលម្អកម្រិតនៃការដាំដុះដំឡូងមីរបស់កសិករខ្មែរ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកែច្នៃដំឡូងមី និងបើកទូលាយនូវបណ្តាញច្រកពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជា-ចិន ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ធ្វើឲ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

សូមជម្រាបជូនថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា។ គោលបំណងនៃការបង្កើតសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែសង្វាក់ឧស្សាហកម្ម ដំឡូងមីកម្ពុជាទាំងមូល។
គួរបញ្ជាក់ទៀតថា ដំឡូងមី គឺជាដំណាំធំទីពីររបស់កម្ពុជា ដែលមានផ្ទៃដីដាំដុះជាង ១លានហិកតា និងបានផ្តល់នូវទិន្នផលប្រចាំឆ្នាំលើសពី ២០លានតោនស្រស់។ ប៉ុន្តែការដាំដុះរបស់កសិករភាគច្រើននៅតែធ្វើតាមទំលាប់ និងតាមគ្នាពីតំបន់មួយទៅតំបន់មួយទៀត ដូច្នេះហើយការដាំដុះរបស់កសិករត្រូវមានការកែប្រែមកអនុវត្តតាមបែបបច្ចេកទេសវិញ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់។ ទន្ទឹមនឹងនេះកសិផលដំឡូងមីជាង ៩៥% នៃដំឡូងមីស្រស់ និងស្ងួត ត្រូវបាននាំចេញ ឬលក់ ទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលត្រូវបានលក់បន្តទៅទីផ្សារប្រទេសចិន ហើយសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្មកែច្នៃដំឡូងមីក្នុងស្រុកនៅមានកម្រិត៕










អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧