ព័ត៌មាន
ក្រសួងមហាផ្ទៃ ហាមការផ្តល់កម្ចីតាមអនឡាញខុសច្បាប់ មានអត្រាការប្រាក់ខ្ពស់
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានក្រើនរំលឹកប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះការទទួលកម្ចី ប្រាក់តាមអនឡាញខុសច្បាប់ ដែលមានអត្រាកាប្រាក់ខ្ពស់ និងហាមប្រាមចំពោះអាជីវកម្ម ឬក្រុមបុគ្គលណាផ្ដល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលមានត្រាការប្រាក់ខ្ពស់ទៅដល់ប្រជាពលរដ្ឋ។
លោក ទូច សុខៈ បានថ្លែងថា ទង្វើការផ្តល់ប្រាក់ម្ចីមានអាត្រាការប្រាក់លើសពី១.៥% ក្នុងមួយខែ ឬផ្តល់ការប្រាក់លើសពី ១៨% ក្នុងមួយឆ្នាំឡើងទៅនិងមានការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញនានាជាទង្វើខុសច្បាប់ ហើយគ្រប់បុគ្គលអ្នកផ្តល់កម្ចីនោះនឹងប្រឈមអនុវត្តទោសនៅចំពោះមុខច្បាប់ អាចរងជាប់ពន្ធធនាគារ ឬអាចជាប់ទោសពិន័យជាប្រាក់ ទៅតាមទោសកំហុសដែលខ្លួនប្រព្រឹត្ត។

លោកថ្លែងថា កន្លងមកកម្ចីអនឡាញបានកើតមានច្រើនផងដែរ ហើយក្រោយពីម្ចាស់បំណុលបានធ្វើទុក្ខបុកម្និញ បង្កអំពើហឹង្សារ គំរាមកំហែងក្រោមរូបភាពផ្សេងៗ ហើយមានអាជ្ញាធរបានចូលខ្លួនដោះស្រាយ គឺបានធ្វើឲ្យករណីនេះ បានថមថយគួរកត់សំគាល់។
តាមបណ្ដាឃុំ សង្កាត់ នាពេលបច្ចុប្បន្ន ក៏មានបាតុភាពប្តឹងផ្តល់គ្នាច្រើន ពាក់ព័ន្ធនឹងករណីការផ្តល់កម្ចីស្របច្បាប់ និងមិនស្របច្បាប់ ប៉ុន្តែសម្រាប់ការផ្តល់កម្ចីតាមអនឡាញវិញ ភាគច្រើនគឺមិនសូវកើតមាននោះទេ។ លោក យ៉ាវ ឡេង ប្រធានក្រុមប្រឹក្សាសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ និងពលរដ្ឋក្នុងថ្លែងថា ពលរដ្ឋមានការយល់ដឹង និងភាគច្រើនមិនប្រកបរបរផ្តល់ប្រាក់កម្ចី និងទទួលប្រាក់កម្ចីតាមអនឡាញនោះទេ។
សូមបញ្ជាក់ថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានក្រើនរំលឹកពលរដ្ឋបង្កើនប្រុងប្រយ័ត្នការទទួលប្រាក់កម្ចីអនឡាញខុស មកដល់ពេលនេះ ក្រសួងក៏បានអះអាងដែរថា បច្ចុប្បន្នសកម្មភាពការផ្តល់កម្ចីតាមអនឡាញពុំមានច្បាប់អនុញ្ញាតបានធ្លាក់ចុះគួរឱ្យគត់សម្គាល់៕
អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧