ព័ត៌មាន
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ាម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់បទល្មើស Online Scam
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ាម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីរងការចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន អតីតអ្នកឧកញ៉ា ឈ្មោះ លី គួង អាយុ ៥០ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អតីតអ្នកឧកញ៉ា លី គួង ប្រឈមនិងបទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ១២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មាត្រា ៣៧៧ មាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី គួង ទៅដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ ។
ទាក់ទិនទៅនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចកម្ពុជាបានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់ បើគិតតាំងពីឆ្នាំ២០២៥ មកដល់ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ច និងប្រព័ន្ធតុលាការកម្ពុជាបានអនុវត្តនីតិវិធីសំណុំរឿងធំៗចំនួន ៣៧ករណី ដើម្បីផ្ដន្ទាទោសមេខ្លោង និងបក្សពួកជាង ១៧០នាក់ និងកំពុងបន្តស្រាវជ្រាវដើម្បីឈានទៅដល់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធដែលនៅពីក្រោយករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន