ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៥ ជូនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ចំនួន៥ ជូនអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ ជាសម្រង់ខ្លឹមសារត្រួសៗដូចខាងក្រោម៖
ទី១ គឺពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ៖ ត្រូវការពារ ថែរក្សាការពារឱ្យបានគត់ហ្មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយត្រូវរក្សារួមគ្នាជាធ្លុងមួយ និងគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ក៏ត្រូវចូលរួមលើកកម្ពស់សិទ្ធ យុត្តិធម៌ និងប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្រ្កាបទង្វើប៉ុនប៉ងបំបែកសាមគ្គីភាពជាតិតាមរយៈព័ត៌មានមិនពិតជាដើម។
ទី២ គឺត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៖ ត្រូវខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ដើម្បីបង្កើននូវកម្លាំងប្រមូលផ្តុំនៅក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន ដោយត្រូវចាត់ទុកថា ការកសាងភូមិ ឃុំ សង្កាត់របស់ខ្លួនឱ្យមានសុវត្ថិភាព គឺជាករណីយកិច្ច និងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលគួរចូលរួម។
ទី៣ គ្រប់គ្រងរដ្ឋបាល ដែនដីដោយការទទួលខុសត្រូវខ្ពស់៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការដឹកនាំ គ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួន ប្រកប ដោយការទទួលខុសត្រូវ និងគំនិតច្នៃប្រឌិតផ្អែកតាមគោលនយោបាយ និងស្តង់ដាដែលបានកំណត់ដោយថ្នាក់ជាតិ និងតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាននីមួយៗ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវានានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ទី៤ ផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព៖ ត្រូវពង្រឹងយន្តការ និងរបៀបរបបការងារនៅក្នុងការសម្របសម្រួល ណែនាំ និងតម្រង់ទិសដល់មន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តនៅក្នុងការចាត់ចែង និងអនុវត្តមុខងារតាមវិស័យដែលខ្លួនទទួលខុសត្រូវឱ្យទទួលបានលទ្ធផលល្អរួមចំណែកដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងការប្រមូលចំណូលចូលក្នុងថវិកាជាតិ ព្រមទាំងខិតខំសម្របសម្រួល និងធ្វើសមាហរណកម្ម និងសុខដុមនីយកម្មគម្រោងនានា ដែលឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។
ទី៥ អភិវឌ្ឍមូលដ្ឋានក្នុងរយៈពេល ៥ឆ្នាំទៅមុខ៖ ត្រូវខិតខំសម្រេចឱ្យបាននូវទិសដៅ និងលទ្ធផលរំពឹងទុកសំខាន់ៗដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដោយត្រូវពិនិត្យ និងជ្រើសរើសគម្រោងអាទិភាព ដែលជួយទ្រទ្រង់ និងជំរុញដល់កំណើនសេដ្ឋកិច្ច កំណើនការងារ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយភាពក្រីក្រ និងជួយដោះស្រាយតម្រូវការចំបាច់នៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អង្គសន្និបាតទាំងមូល ត្រូវពង្រឹងវិធានការ និងយន្តការការងារនៅក្នុងការគ្រប់គ្រង និងលើកកម្ពស់ការងារ វិនិយោគ ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម មុខរបរ ការងារ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយភាពជាម្ចាស់ មានភាពធន់ និងមានចីរភាព។ ឯកឧត្តមសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ នឹងយកអស់ប្រាជ្ញា ស្មារតី អនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៦នេះ ដើម្បីការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្តកំពង់ស្ពឺជាបន្តទៀត៕









-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ