ព័ត៌មាន
ពលរដ្ឋខ្មែរនៅបរទេសស្នើយូណេស្កូចាត់វិធានការចំពោះការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដោយថៃ
ពលរដ្ឋខ្មែរស់នៅបរទេស បង្ហាញការសោកស្ដាយដែលប្រាសាទព្រះវិហារត្រូវបានបំផ្លិចបំផ្លាញដោយសារយោធាថៃ និងទទូចដល់អង្គការយូណេស្កូឱ្យចាត់វិធានការលើប្រទេសថៃ និងជួយជួសជុលប្រាសាទនេះឡើងវិញ។
តាមរយៈវីឌីអូឃ្លីបដែល BTV ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកាណាដាបានលើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរឈឺជាខ្លាំង ដែលប្រាសាទព្រះវិហារត្រូវបំផ្លិចបំផ្លាញដោយសារយោធាថៃ បាញ់គ្រាប់កាំភ្លើង និងទម្លាក់គ្រាប់ តាមរយៈយន្តហោះF-16។ ពលរដ្ឋទាំងនោះ បានទទូចដល់អន្តរជាតិ ជាពិសេសអង្គយូណេស្កូជួយជួសជុសប្រាសាទឡើងវិញព្រោះថា ប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក និងចាត់វិធានការផ្លូវច្បាប់ចំពោះប្រទេសថៃ ដែលបានបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ការបាញ់ផ្លោងគ្រាប់ ធុនធ្ងន់ជាច្រើនប្រភេទ និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងយ៉ាងមហាឃោរឃៅ នៅក្នុងសង្គ្រាមទាំងពីររបស់ទាហានថៃ មកលើប្រាសាទព្រះវិហារនោះ បានធ្វើឲ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតនៅស្ថានភាពទម្រង់ដើមព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធ ដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខាបច្ចេកទេសនានាត្រូវបានបំផ្លាញ ឬក៏ខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងយ៉ាងខ្លាំងដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិកម្ពុជា និងដៃគូអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។
យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនទៅ អង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC Preah Vihear និងសហគមន៍អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន ហើយកម្ពុជាសូមអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែមទៀតពីជនទមិឡឥតសាសនា និងគាំទ្រដល់ការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការ ខូចខាតបន្តទៀត និងជួសជុលស្តារប្រាសាទឡើងវិញផងដែរ៕ អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន