ព័ត៌មាន
តំណាងសមាគមស្វាយចន្ទី៖ ការប្រមូលគ្រាប់ស្វាយចន្ទីឆ្នាំនេះ អាចបានផលច្រើន បើអាកាសធាតុល្អ
តំណាងសមាគមស្វាយចន្ទីកម្ពុជា ព្រួយបារម្ភរណ៍ទាក់ទិននិងការប្រែប្រួលអាកាសធាតុកំពុងអូសបន្លាយ ដែលនឹង អាចធ្វើឱ្យ ប៉ះពាល់នៅក្នុងរដូវស្វាយចន្ទីចេញផ្កា ប៉ុន្តែប្រសិនបើអាកាសធាតុនឹងបញ្ចប់ក្នុងយៈពេលខ្លី ការប្រមូលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៦នេះនឹងទទួលបានផលច្រើន ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការដាំដុះ និងការនាំចេញគ្រាប់ស្វាយចន្ទី នេះថា ជុំវិញការដាំដុះស្វាយចន្ទី កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើ ពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញបានចំនួន ក្នុងរង្វង់ ១ លានតោន បើគិតជាទឹកប្រាក់ក្នុងរង្វង់ប្រមាណ ១,៥ ពាន់លានដុល្លាអាម៉េរិក ចំណែកទីផ្សារធំៗដែលបាននាំចេញរួមមាន ប្រទេសវៀតណាម, ឥណ្ឌា, ចិន និងការនាំចេញទៅបណ្តាលប្រទេសមួយចំនួនផ្សេងទៀត។

លោក បន្តឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ យើងទទួលបានជោគជ័យល្អប្រសើរ ទាំងកំណើនការប្រមូលផល និងមានតម្លៃ ល្អ ប៉ុន្តែចំពោះអ្នកកែច្នៃក្នុងស្រុកជួបបញ្ហាខ្លះៗ អំពីការកើនឡើងនៃវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងការកែច្នៃ ព្រោះការកែច្នៃគឺយើង ត្រូវប្រកួតប្រជែងទាំងទីផ្សារក្នុងនិងក្រៅស្រុក ក្នុងនោះសម្រាប់អ្វីដែលជាបញ្ហានៅក្នុងឆ្នាំ២០២៦នេះវិញ គឺបញ្ហាអាកាសធាតុ ដែល បាននិងកំពុងអូសបន្លាយ អាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់ស្វាយចន្ទីដែលកំពុងចេញផ្កា ក្នុងនោះប្រសិនអាកាសធាតុនៅតែអូស បន្លាយ វានឹងអាចធ្វើឱ្យប៉ះពាល់ក្នុងការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ។

លោក ស៊ុយ កុកធាន លើកឡើងបន្តថា ជុំវិញស្វាយចន្ទីនេះ គោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលខាងមុខ, កម្ពុជានឹងអាចនាំចេញគ្រាប់ស្វាយចន្ទីកាន់តែច្រើន ខណៈដែលរាជ- រដ្ឋាភិបាលបានកំពុងពន្លឿនក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី (CIP) មានផ្ទៃដីជាង ៤០០ ហិចតា។ ហើយក្រោយពីដាក់ឱ្យ ដំណើរ គម្រោងនេះនឹងអាចស្រូបយកវិនិយោគមកបណ្តាក់ទុនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំមានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបានកំពុងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុនមួយនេះក៏មានមហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់បម្រើទីផ្សារនាំចេញ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី,
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន