ព័ត៌មាន
គោលដៅទេសចរណ៍ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកខ្លាំងទទួលភ្ញៀវទេសចរអន្តរជាតិ
នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ សម្គាល់ឃើញគ្រប់គោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិ សាស្ត្រនានា នៅក្នុងរាជធានីភ្នំពេញ គឺមានភាពមមាញឹកខ្លាំងក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិចូលទស្សនា ខណៈភ្ញៀវទេសចរអន្តរជាតិនានានោះ ក៏បានចាត់ទុក រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ការដើរទស្សនាកម្សាន្ត។
ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែមករានេះថា ការឈប់សម្រាកពីការងារនៅឆ្នាំនេះ ភ្ញៀវបានដាក់ផែនការមកទស្សនាកម្ពុជា បំណងចង់ទៅទស្សនាប្រាសាទអង្គរវត្តខេត្តសៀមរាប ទស្សនារាជធានីភ្នំពេញ ទស្សនាតំបន់កោះឆ្នេរនៅខេត្តព្រះសីហនុ និងតាមខេត្តតំបន់នានាទៀត ហើយនៅក្នុងដំណើរកម្សាន្តនោះ បណ្តាភ្ញៀវភាគច្រើនបានចំណាយពេលស្នាក់នៅរាជធានីភ្នំពេញ ២ទៅ៣យប់ ដើម្បីដើរទស្សនាកម្សាន្ត ខណៈភ្ញៀវនានានោះបានចាត់ទុក រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អបំផុតក្នុងការដើរកម្សាន្ត សិក្សាស្វែងយល់ ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្លូវថ្មើរជើង ការទស្សនាទេសភាពតាមដងទន្លេ មើលរបៀបរស់នៅ ការប្រកបរបររបស់ប្រជាជន និងការភ្លក់ម្ហូបអាហារខ្មែរជាដើម។
ប្រធានមន្ទីរណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា បច្ចប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូររៀបចំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាច្រើនទៀត ពិសេសជំរុញការរៀបចំផ្លូវថ្មើរថ្មីៗបន្ថែមទៀត ខណៈផ្លូវថ្មើរជើងចតុមុខ បាននិងកំពុងដើរតួនាទីសំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនារាជធានីភ្នំពេញមានកំណើនជាបន្តបន្ទាប់ និងជំរុញមានស្នាក់នៅយូរ ក្នុងដើរកម្សាន្ត។
បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានគោលដៅទេសចរណ៍សំខាន់ចំនួន២០គោលដៅ ក្នុងនោះមានដូចជា ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើងឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោលដៅទេសចរណ៍តាមជាយរាជធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា