ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២៥-២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី សម្តែងក្តីសោមនស្សរីករាយក្នុងចូលរួមសំណេះសំណាលជាមួយនិស្សិតកសិកម្មជំនាន់ថ្មី ហើយបានលើកឡើងពីវឌ្ឍនភាពនៃការវិវត្តន៍ថ្មីក្នុងវិស័យកសិកម្ម ដើម្បីឱ្យសិស្សនិស្សិត បានយល់ដឹងពីភាពចាំបាច់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀតដើម្បីសម្រេចបាននូវ «មានហូប មានប្រើ មានបាន និងមានរហូត»។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសជួយកសិករ និងការចងក្រងសហគមន៍កសិកម្មទំនើបដែលផ្ដល់អត្ថប្រយោជន៍ច្រើនជូនប្រជាកសិករជាពិសេសការកាត់បន្ថយថ្លៃដើមនិងការធានាតម្លៃនិងទីផ្សារទុកមុន។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹងនិងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់ និងអនុវត្តជាក់ស្ដែងប្រកបដោយសត្យានុម័ត និងមានភាពច្នៃប្រឌិត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកល សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាព ហើយលើកទឹកចិត្តឱ្យបន្តកិច្ចការងារនេះថែមទៀត សំដៅបង្កើនធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន