ព័ត៌មាន
ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តរយៈពេលយូរនៅប្រទេសកម្ពុជា បានចាត់ទុកប្រទេស នេះជាគោលដៅទេសចរណ៍មានសុវត្ថិភាពល្អបំផុត ពិសេសគឺមានទីកន្លែងដើរកម្សាន្តស្អាតច្រើនកន្លែង តម្លៃម្ហូបអាហារ សណ្ឋាគារ និងសេវាដឹកជញ្ជូនធូរថ្លៃ ហើយភ្ញៀវក៏បានអំពាវនាវដល់ភ្ញៀវទេសចរអន្តរជាតិ ដទៃទៀតមកលេងកម្ពុជា ដោយកុំមានការភាន់ច្រឡំយល់ខុសអំពីស្ថានភាពនៅកម្ពុជាឡើយ។
ភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានប្រាប់BTV នៅថ្ងៃទី២២ ខែមករា នេះថា នៅក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានសម្គាល់ឃើញថា គ្រប់គោលដៅដំណើរកម្សាន្តទាំងអស់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ខេត្តសៀមរាប និង គ្រប់គោលដៅទេសចរណ៍នានា គឺមានទេសភាពស្រស់ស្អាតទាក់ទាញ មានសភាពស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាពល្អបំផុត ដែលវាមិនដូចការណែនាំនៅក្រៅប្រទេសដែលធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិនានា មាន ការភាន់ច្រឡំថា កម្ពុជាជាគោលដៅមិនមានសុវត្ថិភាព ខណៈកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែននោះ។
ថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីបំភ្លឺឆ្លើយតបផងដែរចំពោះការណែនាំពាក់ព័ន្ធនឹង ការធ្វើដំណើរមកកម្ពុជា ដោយមានចែករំលែកព័ត៌មាន និងការបង្ហាញផែនទី ដោយបណ្តាស្ថានទូតប្រទេសជាមិត្ដប្រចាំនៅកម្ពុជា ដែលអាចបង្កឱ្យមានការភាន់ច្រឡំនៅក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាពទូទៅនៃសុខសុវត្ថិភាពទេសចរណ៍នៅកម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ ដែលបានលើកឡើងនោះ គឺមានលក្ខណៈកំណត់នៅតាមតំបន់ព្រំដែនខ្លះៗតែ ប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជាការសន្និដ្ឋានអំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំងប្រទេសទេ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេងៗទៀត នៅតែបន្តបើក ដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការធានាសុវត្ថិភាពយ៉ាង ម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ក្រសួងទេសចរណ៍ តែងតែបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ និងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹង ទេសចរណ៍ និងសភាពការណ៍ពិត ដើម្បីធានាបានថាព័ត៌មានដែលបានផ្សព្វផ្សាយមានភាពត្រឹមត្រូវតុល្យភាព និងគាំទ្រដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន