ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តសុំសេចក្ដីសុខចម្រើនឡើង «អគារវិមានសាមគ្គីភាព» អគារព្រឹទ្ធសភាថ្មី
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើង «អគារវិមានសាមគ្គីភាព» (អគារព្រឹទ្ធសភាថ្មី) ដែលទើបសាងសង់រួចរាល់ នៅទីតាំងអគារចាស់ រាជធានីភ្នំពេញ។ នៅក្នុងពិធីសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានទី១ ទី២ និងសមាជិកព្រឹទ្ធសភាផងដែរ។

សូមជម្រាបថា អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង៤៧ម៉ែត្រ មានកម្ពស់បួនជាន់ សម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាលប្រជុំព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនានា។
ការសាងសង់អគារថ្មីនេះ បានប្រើប្រាស់ថវិកាដែលទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។
ក្នុងពិធីក្រុងពាលីចម្រើនព្រះបរិត្តនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាទៀនធូប ថ្វាយផ្ញាផ្ញី ផល្លានុផល និងគ្រឿងរណ្តាប់នានា ដល់ម្ចាស់ទឹកម្ចាស់ដី និងព្រះរតនត្រ័យ និងមានការសូត្រមន្តប្រោសព្រំសុំសិរីសួស្តីទៅតាមប្រពៃណីរបស់ខ្មែរ។
បន្ទាប់ពីសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តហើយនោះ អគារថ្មីព្រឹទ្ធសភាកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕

















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន