ព័ត៌មាន
កម្ពុជា និងប្រធានអង្គភាព AMRO ផ្លាស់ប្តូរទស្សនាទានជាមួយគ្នាអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា
ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ធ្វើការផ្លាស់ប្តូរទស្សនា- ទាន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកត្តាប្រឈម ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ បានទទួល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក Yasuto Watanabe ក្នុងជំនួបនេះ តំណាងស្ថាប័នទាំងពីរបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកត្តាប្រឈម ការអភិវឌ្ឍ ប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតជាដើម។
លោក Yasuto Watanabe បានលើកសរសើរពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានបញ្ជាក់ថា មានប្រទេសជាច្រើន បានយកជាគំរូសម្រាប់ធ្វើការអភិវឌ្ឍប្រព័ន្ធទូទាត់ និងបានបញ្ជាក់ពីឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហ- ប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត។
ជាការឆ្លើយតប, Yasuto Watanabe ក៏បានលើកឡើងអំពីកិច្ចសហការល្អ រវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែង អំណរគុណដល់ AMRO ដែលបានគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមន្រ្តី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា។ លោកជំទាវក៏បានលើក ឡើង ពីការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការអភិវឌ្ឍមុខងារប្រកបដោយនវានុវត្តន៍ ដែលផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។
ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ពីនិន្នាការវិជ្ជមាននៃកំណើនការនាំចេញរបស់កម្ពុជា ដោយមានផលិត- ផលកាន់តែសម្បូរបែប និងទីផ្សារកាន់តែច្រើនឡើង បើទោះបីជាវិស័យសំណង់ និងអចលនទ្រព្យនៅមិនទាន់រឹងមាំក្តី៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន