ព័ត៌មាន
ស្រូវវស្សាប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង រងផលប៉ះពាល់ពីសត្វដង្កូវហ្វូងតិចតួចបំផុត
បើតាមការបញ្ជាក់ពី ឯកឧត្តម ឱម គឹមមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្រូវវស្សាប្រជាកសិករនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ស្រូវវស្សាប្រជាកសិករចំនួន៥ស្រុកក្នុងខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ពីសត្វដង្កូវហ្វូងបំផ្លាញ តិចតួចបំផុត ។
ស្រូវប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាន និងកំពុងដុះលូតលាស់បានល្អ ដោយឡែកដង្កូវហ្វូងដែលកើតឡើងតិចតួចនោះ ត្រូវបានក្រុមមន្ត្រីជំនាញមន្ទីរកសិកម្ម និងប្រជាកសិករបានសម្លាប់ចោលស្ទើទាំងស្រុងហើយ។
ក្នុងពេលចុះបំពេញការងារ ឯកឧត្តម និងក្រុមការងារ បានប្រាប់ប្រជាកសិករអោយចេះពីវិធីងាយៗកំចាត់សត្វដង្កូវហ្វូង និងឧស្សាហ៍ពិនិត្យស្រូវរបស់យើងពេលមានឃើញដង្កូវហ្វូងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរភូមិឃុំ ព្រោះនៅតាមឃុំ គឺក្រសួងកសិកម្មបានដាក់មន្ត្រីកសិកម្មឃុំនៅទីនោះស្រាប់ហើយ គាត់អាចរាយការណ៍សុំអន្តរាគម និងជួយលឿនពីមន្ត្រីជំនាញកសិកម្ម ៕




អត្ថបទ: កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧