ព័ត៌មាន
ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចូលរួមពិរព័រណ៍ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ស្តង់ពិព័រណ៍ក្រោមប្រធានបទ «ខ្ញុំ អ្នក យើងទាំងអស់គ្នា រួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន » រៀបចំដោយក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវ ឡងឌី សាន់ណារ៉ា ក្នុងចំណោម២៤ស្តង់ របស់ក្រសួងស្ថាប័ននានា ដើម្បីចូលរួមក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការតាំងរូបភាពបង្ហាញពីសកម្មភាពដ៏សកម្ម និងការតាំងចិត្តដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ទាំង២៥រាជធានី-ខេត្ត នាយកដ្ឋានសិល្បៈទស្សនីយភាព នាយកដ្ឋានសិល្បៈភាពយន្ត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ បានធ្វើសកម្មភាពបញ្រ្ជាបពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការសម្ដែងសិល្បៈ តាមរោងភាពយន្ត តាមការតែងនិពន្ធ សិក្ខាសាលា …។ល។

រាល់សកម្មភាពដ៏មានសារ:សំខាន់ខាងលើនេះ គឺដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ រួមចំណែកក្នុងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាស្មុគស្មាញមួយនេះ និងចូលរួមយ៉ាងសកម្មផុលផុសរហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្លាយទៅជាចលនាជាតិយ៉ាងសំខាន់មួយទៀត ក្នុងការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រូមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរុងរឿងយ៉ាងឆាប់រហ័ស៕



អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧