ព័ត៌មាន
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្រ្តស្រាវជ្រាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ”
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្ត្រស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ” ឆ្នាំ២០២៤ ដែលមានរយៈពេល៤ខែ (រៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៤)។


លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា សារមន្ទីរ នឹងជ្រើសរើសសិស្ស និស្សិត ចំនួន១៥នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងស្វែងយល់ពីវិធីសាស្ត្រក្នុងការស្រាវជ្រាវជាមួយវាគ្មិនជំនាញ ធ្វើទស្សនកិច្ចសិក្សាទៅកាន់បណ្ណសារដ្ឋាននានា ទីតាំងប្រវត្តិសាស្រ្ដខេត្តកំពង់ស្ពឺ និងមានឱកាសស្រាវជ្រាវពីប្រធានបទនានាក្នុងបរិបទប្រវត្តិសាស្រ្តកម្ពុជាប្រជាធិតេយ្យដើម្បីបោះពុម្ពផ្សាយ។ វគ្គបណ្ដុះបណ្ដាលនេះ គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំដោយសារមន្ទីរទួលស្លែង និងឧបត្ថម្ភដោយមូលនិធិ ខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា។
លោក ហង្ស និស្ស័យ បានបញ្ជាក់ថា លក្ខខណ្ឌក្នុងការចូលរួម ជានិស្សិតមហាវិទ្យាល័យ ឆ្នាំទី២-ឆ្នាំទី៤ ដែលកំពុងសិក្សាលើមុខជំនាញ ប្រវត្តិវិទ្យា បុរាណវិទ្យា អក្សរសាស្ត្រ សង្គមវិទ្យា ឬមុខជំនាញដែលពាក់ព័ន្ធ និងវិទ្យាសាស្ត្រសង្គម៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧