ព័ត៌មាន
សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ប្ដេជ្ញាចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន
នៅក្នុងឱកាសដែលកម្ពុជា ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស បានបង្ហាញការប្តេជ្ញាចិត្តចូលរួម បង្កើនកិសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ និងមិនឲ្យមានគ្រឿងញៀនគ្រប់ប្រភេទទាំងអស់ ខណៈបញ្ហាគ្រឿងញៀននៅតែជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ធ្វើការទប់ស្កាត់។
សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅខេត្តកណ្តាលបានប្រាប់ BTV នៅថ្ងៃទី២៦ ខែមិថុនានេះថា ពួកគេប្ដេជ្ញាចិត្ត ចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធលើការទើបស្កាត់ និងផ្សព្វផ្សាយលើបញ្ហាគ្រឿងញៀននេះឱ្យបាន ពីព្រោះបញ្ហាគ្រឿងញៀននេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សង្គមជាតិ និងអនាគតរបស់យុវជនកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២៤ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រឿងញៀន UNODC ប្រារព្ធក្រោមប្រធានបទ៖ ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគការបង្ការគឺជាការចាំបាច់។ ដោយឡែកសម្រាប់កម្ពុជា គឺរៀបចំប្រារព្ធទិវានេះក្រោមប្រធានបទ៖ ការរួមគ្នាវិនិយោគ ការបង្ការទប់ស្កាត់ និងការលើកកម្ពស់អប់រំដើម្បីសហគមគ្មានគ្រឿងញៀន។
តាមរយៈទិវាអន្តរជាតិនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត និងបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ ជំរុញការលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា កម្មករ និយោគជិកនានា និងសាធារណៈជនទូទៅយល់ដឹងឲ្យបានស៊ីជម្រៅ អំពីផលប៉ះពាលគ្រោះថ្នាក់ និងវិនាសសកម្មនៃគ្រឿងញៀន ដោយត្រូវនិយាយថា ទេចំពោះគ្រឿងញៀន៕
អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧