ព័ត៌មាន
កម្ពុជាប្រើថវិកា២៥៧លានដុល្លារ សាងសង់រោងចក្រទឹកស្អាតបាក់ខែងទី៣ ឆ្លើយតបកំណើនពលរដ្ឋ
រាជរដ្ឋាភិបាលគ្រោងប្រើប្រាស់ថវិកាសរុបចំនួន ២៥៧ លានដុល្លារ សម្រាប់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនិងកំណើននៃការកើន ឡើងរបស់ប្រជាជននៅជាយក្រុង និងតំបន់រណបនៅក្នុងទីក្រុងភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣» នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះនឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារ ដោយមានប្រភពមូលនិធិរួមមាន៖ ប្រាក់កម្ចីចំនួន ២១០ លានដុល្លារ ពីទីភ្នាក់ងារ AFD, ៥ លានដុល្លារ ខណៈនៅសល់ពីជំហានទី១ និងជំហានទី២ របស់ AFD, និងការវិនិយោគចំនួន ៤២ លានដុល្លារ ពីរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទន្ទឹមនឹងនេះ, សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន ១២ លានដុល្លារសម្រាប់គម្រោងនេះផងដែរ។

ទាក់ទិនគម្រោងខាងលើនេះដែរ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លើកឡើងថា ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ពិតជាមាន សារៈសំខាន់ណាស់ ដើម្បីបំពេញនូវតំបន់សេវាដែលនៅសេសសល់ ក្នុងនោះសម្រាប់ជំហានទី៣វិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូរឲ្យផលិតកម្មទឹកស្អាត ឲ្យឆ្លើយតបទៅនិងតម្រូវការនៃប្រជាជនប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចាប់ ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ខាងមុខ ។

ជុំវិញទឹកស្អាតនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យក្រុមប្រឹក្សា ភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រី-និយោជិតគ្រប់លំដាប់ថ្នាក់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដោយក្នុងនោះក្រសួង-ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត សំដៅធានាឲ្យបាននូវប្រភពទឹកគ្រប់គ្រាន់, ដោយមិនបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន៕






អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧