ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមករា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រោះថ្នាក់គ្រឿងញៀន (ASEAN Inter-Parliamentary Assembly Advisory Council on Dangerous Drugs – (AIPACODD) ចាប់ថ្ងៃទី២៧ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ បានពិភាក្សា និងសិក្សាលើការកែទម្រង់ AIPACODD ឱ្យទៅជាយន្តការថ្មី ដែលមានវិសាលភាពទូលំទូលាយជាងមុន ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព រួមមាន៖ បទល្មើសបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ឱ្យស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។
ឯកឧត្តម ទី សុគន្ធ បានចូលរួមចែករំលែកមតិយោបល់នៅក្នុងគ្រប់សម័យប្រជុំ និងផ្តោតលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការពង្រឹងការឆ្លើយតបតាមផ្លូវច្បាប់ ចំពោះការគំរាមកំហែងដែលកំពុងកើតមាន ក៏ដូចជាការបង្កើតយន្តការតំបន់ ដើម្បីដោះស្រាយបទល្មើសឆ្លងដែន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ការឈ្លានពានដោយប្រដាប់អាវុធ និងអំពើហិង្សាឆ្លងដែនរបស់កងទ័ពថៃមកលើប្រទេស និងប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការគំរាមកំហែងឆ្លងដែន ដែលប៉ះពាល់ដល់ស្ថិរភាពតំបន់ និងមជ្ឈភាពអាស៊ាន”។
គណ:ប្រតិភូរដ្ឋសភាកម្ពុជា បានអំពាវនាវឱ្យមានការគោរព និងអនុវត្តតាមច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនទាំងអស់ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ហើយជៀសវាងការប្រើប្រាស់កម្លាំងយោធាឈ្លានពាន ដែលប៉ះពាល់ដល់សន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជា សមាជិកនីមួយៗ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានា៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន