ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ កម្ពុជាប្ដេជ្ញាលើកកម្ពស់សមភាព Gender ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោករបស់ប្រទេសកាណាដា បានជួបពិភាក្សាពីការលើកកម្ពស់សមភាពយេនឌ័រ ដែលក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបក្នុងការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា និងបានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការថែរក្សាកេរ្តិ៍ដំណែលនេះ។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរពីការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងសកម្មភាពមនុស្សធម៌នានា៕






អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧