ព័ត៌មាន
សហជីពថារបាយការណ៍គ្មានវិជ្ជាជីវៈរបស់សង់ត្រាល់គួរតែចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់
មេដឹកនាំសហជីពកម្មករពីររូបបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីមានការស្រាយបំភ្លឺពីអង្គការសង់ត្រាល់ទៅលើរបាយការណ៍របស់ខ្លួន នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែបែរជាមិនមានការកែប្រែរបាយការណ៍បំផ្លើសរបស់ខ្លួនទៅវិញ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បាននិយាយថា អាជ្ញាធរគួរតែមានចំណាត់ការចំពោះរបាយការណ៍បំផ្លើសការពិតអំពីស្ថានភាពជាក់ស្តែងរបស់អង្គការសង់ត្រាល់កន្លងមកនេះ។ លោកបានគូសបញ្ជាក់ថា៖ “ចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ គួរតែមានការអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយមិនគួរមានការលើកលែងទេ”។
លោកបានបន្តថា របាយការណ៍នេះមិនពិត ហើយធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទៀតផង ដូចជាធ្វើឱ្យមានការអាប់អោន និងបាតបង់នូវទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងវិស័យការងារនៅកម្ពុជា ដែលនាំឱ្យមានការថយចុះនូវការដាក់វិនិយោគ ព្រមទាំងធ្វើឱ្យកម្មករនិយោជិកបាត់បង់ឱកាសការងារ ប្រាក់ចំណូល និងប៉ះពាល់ដល់អ្នកទទួលផលដោយផ្ទាល់ និងប្រយោលក្នុងវិស័យការងារ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា វាធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិទៀតផង។

លោក សំ សឿន បានស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់សង់ត្រាល់ដែលបំបែកបំបាក់ស្មារតី លាបពណ៌បន្ទោសបង្អាប់មកលើអង្គការវិជ្ជាជីវៈសហជីពនៅកម្ពុជា។ ដូចគ្នានេះដែរ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានជំរុញឱ្យអង្គការសង់ត្រាល់កែប្រែរបាយការណ៍បំភ្លៃការពិតរបស់ខ្លួន ឱ្យស្របទៅតាមតថភាពជាក់ស្តែងនៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា៖ “កាលណាសង់ត្រាល់មិនព្រមកែតម្រូវរបាយការណ៍របស់ខ្លួនទេ គឺត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះអង្គការនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូររបស់កម្មករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល”។
ប្រធានសហជីពរូបនេះ បានបន្ថែមទៀតថា របាយការណ៍នេះមិនមានការស្រាវជ្រាវឱ្យគ្រប់ជ្រុងជ្រោយ ហើយធ្វើតាមតែអារម្មណ៍របស់ម្ចាស់ជំនួយ ដែលផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
នៅចុងបញ្ចប់ លោក អ៊ុន ដារ៉ា បានស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកវិនិយោគ ឬអ្នកគ្រោងនឹងវិនិយោគមកប្រទេសកម្ពុជា គប្បីសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការធ្លាក់ចូលក្នុងការក្លែងបន្លំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា តាមរយៈរបាយការណ៍របស់អង្គការសង់ត្រាល់មួយនេះ៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦