ព័ត៌មាន
បក្សនយោបាយនានាស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព
គណបក្សនយោបាយនានា ស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព ទើបធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលគណបក្សប្រជាជនកម្ពុជាអបអរសាទរខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បណ្តាមេដឹកនាំគណបក្សនយោបាយ បានចូលរួមបង្ហាញការអបអរសាទរជាមួយនឹងការតស៊ូ និងឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានពុះពារគ្រប់ឧបសគ្គដ៏វែងឆ្ងាយក្នុងការសង្គ្រោះ និងកសាងកម្ពុជាពីបាតដៃទទេ ពោលពីប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាមមកជាប្រទេសមានកិត្យានុភាព និងរីកចម្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គណបក្សប្រជាជនមានឆន្ទៈស្រលាញ់ជាតិ និងប្រជាជន ជាង៤៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានស្វាគមន៍ និងបើកចំហរភាពស្និទ្ធស្នាលជាមួយអ្នកនយោបាយគ្រប់និន្នាការក្នុងស្មារតីបន្តដឹកនាំកម្ពុជាឱ្យមានសន្ដិភាព និងស្ថិរភាពតទៅមុខទៀត។
ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានស្ងើចសរសើរចំពោះគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាជួយប្រជាជនផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តដឹកនាំមាគ៌ាពីប្រទេសក្សត់ខ្សោយទាំងសេដ្ឋកិច្ចរហូតនាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សពិតប្រាកដ។
ទន្ទឹមគ្នានេះ លោក ហួត សុខដុម ប្រធានគណបក្សនគរប្រជាធិបតេយ្យ លើកឡើងដែរថា គណបក្សប្រជាជនកម្ពុជាបានបង្កើតចលនាមហាជន និងតែងតែលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ដោយមិនប្រកាន់និន្នការ ក្នុងន័យសាមគ្គីភាព និងរួបរួមគ្នាជាខ្មែរតែមួយ ដើម្បីធានាឱ្យសង្គមជាតិរុងរឿងជានិរន្ត។
សូមជម្រាបថា ក្រៅពីរយៈពេល៧៣ឆ្នាំនៃការកកើតគណបក្សប្រជាជនកម្ពុជា ក្នុងនោះរយៈពេល៤៥ឆ្នាំគណបក្សដ៏មានវ័យចំណាស់ និងរឹងមាំមួយនេះបាននាំឱ្យកម្ពុជាឆ្លងផុតដំណាក់កាលដ៏ឃោឃៅគឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជួយសង្គ្រោះជីវិតប្រជាជនជាច្រើនលាននាក់ រហូតនាំឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានប្រតិបត្តិករមគ្គុទេសឯក សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត៕
អត្ថបទ សេក ឧត្តម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧