ព័ត៌មាន
សម្តេចធិបតី៖ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥សីហា គឺចំថ្ងៃខួបកំណើតសម្តេចតេជោ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្ងៃបើកការដ្ឋានសាងសង់នូវគម្រោង «ព្រែកជីកហ្វូណនតេជោ» ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមនៃការសាងសង់នូវ គម្រោងជាប្រវត្តិសាស្រ្តមួយនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាគម្រោងផ្តាច់មុខរបស់បុគ្គលណា មួយនោះឡើយ គឺជាគម្រោងរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ហើយសម្តេចពិតជាសប្បាយរីក រាយនិងថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ដែលបានប្រកាសគាំទ្រ នូវគម្រោងនេះឲ្យក្លាយទៅជាជាតិនិយមមួយដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ លើកលែងតែក្រុម ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូចតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។ ផលប្រយោជន៍ដ៏មហិមានេះហើយ ដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រ ដោយឥតរារែករហូតដល់សព្វថ្ងៃនេះចំពោះ គម្រោងដ៏មានអត្ថ ប្រយោជន៍របស់ជាតិទាំងមូលមួយនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា គម្រោងយក្ស និងជាប្រវត្តិសាស្រ្តមួយ នេះពុំមែនបានផលប្រយោជន៍តែបងប្អូននៅតាមខេត្ត ដែលជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោនេះទេ ពោលគឺបានគ្រប់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស សូម្បីតែប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ក៏ទទួលបានផលប្រយោជន៍ផងដែរ៕
អត្ថបទ: បាន ចក
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧