ព័ត៌មាន
អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បង្ហាញការដឹងគុណចំពោះសម្តេចទាំង២ ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់
ក្នុងទិវាអតីតយុទ្ធជនលើកទី១៧ នៅក្នុងខេត្តកំពង់ឆ្នាំង បងប្អូនអតីតយុទ្ធជនចំនួន១២០គ្រួសារ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់ការថែទាំ ផ្តល់មុខរបរការងារ រហូតផ្ដល់ដី និងផ្ទះសម្បែងទៀតផង។

អតីតយុទ្ធជន បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ពេលពួកគាត់បានចូលរួមក្នុងទិវាអតីតយុទ្ធជនលើកទី១៧នេះ ដោយបានទទួលនូវថវិការ គ្រឿងឧបភោគបរិភោគពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនដែលកន្លងមកបានចូលរួមក្នុងបុព្វហេតុការពារទឹកដី ជាតិមាតុភូមិ ពីពួកសត្រូវឈ្លានពាន និងបានលះបង់នូវសាច់ស្រស់ឈាមស្រស់ ក្រុមគ្រួសារ ដើម្បីប្រទេសជាតិមានការទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនគួឲ្យគត់សំគាល់នាពេលច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានរំលឹកឡើងវិញពីវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងថែរក្សា ការពារ សន្តិភាព ស្ថេរភាពសង្គមរហូតដល់សព្វថ្ងៃនេះ។ វីរជនពិតប្រាកដ គឺបងប្អូនអតីតយុទ្ធនេះហើយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជារំដោះប្រទេសជាតិ នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍពិតប្រាកដរហូតដល់បច្ចុប្បន្ននេះ។ ការអភិវឌ្ឍនាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន បានខិតខំគៀងគរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ យុវជនកម្ពុជា៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧