ព័ត៌មាន
រយៈពេល៦ខែ ភ្ញៀវទេសចរទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរជាង ៥ម៉ឺននាក់ និងរកចំណូលបានជាង ២៤លានដុល្លារ
គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ជាង៥ម៉ឺននាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ២៤ ៣៥៧,៦៩៥ ម៉ឺនដុល្លារអាមេរិក កើនឡើងជិត៣៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា សម្រាប់ខែមិថុនាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤៩,៦៩២ នាក់ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅកើនឡើងជាង២០រយភាគរយ និងផ្ដល់ចំណូលថវិកាចំនួន២ ១៥០,៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
នៅក្នុងសេចក្ដីប្រកាសព័ត៌ក៍បានបង្ហាញដែរថា ការលក់ប័ណ្ណឱ្យអ្នកទេសចរអន្ដរជាតិ ចូលទស្សនាប្រាសាទកោះកែរ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានចំនួន១០៨២៨នាក់ ចំណូលថវិកាចំនួន១៦២,៤២០ដុល្លាអាមេរិក ខណៈដែលមួយខែមិថុនាឆ្នាំ២០២៤នេះ មានអ្នកទេសចរទិញសំបុត្រចូលទស្សនាប្រាសាទកោះកែរនេះដែរ មានចំនួន៧០១នាក់ ចំណូលថវិកាចំនួន១០៥១៥ដុល្លាអាមេរិក៕




អត្ថបទ: BT NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧