ព័ត៌មាន
សាលា TVET បានបន្តបើកថ្នាក់ថ្មីជាច្រើនបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនគ្រួសារក្រីក្រ
នៅដើមខែកក្កដាឆ្នាំ២០២៤នេះ បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំង៣៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការចុះឈ្មោះ និងបន្តបើកថ្នាក់ថ្មី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ បានចំនួនជាង៧០០០នាក់បន្ថែមទៀត។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងថា នៅថ្ងៃទី១ ខែកក្កដានេះ វិទ្យាស្ថានបានបើកថ្នាក់ថ្មីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន បានចំនួន៣ថ្នាក់ សិក្សា៣ជំនាញផ្សេងៗបន្ថែម ហើយការបើកថ្នាក់ថ្មីនេះ គឺបានធ្វើឡើងអមជាមួយនឹងវិទ្យាស្ថាន បានទទួលជំនួយឧបត្ថម្ភ អង្គការKOICA របស់ប្រទេសកូរ៉េខាងត្បូង ២ម៉ឺនដុល្លារអាមេរិក សម្រាប់បើកដំណើការបណ្ណាល័យ ដើម្បីឲ្យបណ្តាយុវជនកំពុងសិក្សាជំនាញនានាមានឱកាសសិក្សាស្រាវជ្រាវចំណេះដឹងជំនាញរបស់ខ្លួនបន្ថែម។

លោក ច្រឹង ណារី បន្តថា នៅក្នុងដំណើរការបើកថ្នាក់រៀនថ្មីនេះ គឺមានយុវជនជាច្រើនបានដាក់ពាក្យស្នើសុំការបណ្តុះបណ្តាលចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយសារ ភាគច្រើន យុវជនជាប់រវល់ការងារខាងក្រៅ និងមានឱកាសឈប់សំរាកតែថ្ងៃចុងសប្តាហ៍។
បណ្តាក្រុមយុវជន ដែលបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីផ្តល់អាហារូបករណ៍ សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនយុវជន ១.៥លាននាក់ ថ្លែងប្តេជ្ញាថា នឹងខិតខំរៀនចប់ រៀនឲ្យចេះ ងាយស្រួលស្វែងរកការងារធ្វើ បង្កើនប្រាក់ឲ្យបានសមរម្យ និងសូមថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈនេះឡើង។
ឯកឧត្តម កក្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានថ្លែងថា មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ មានយុវជននាំគ្នាចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្នុងកម្មវិធីផ្តល់អាហារូបករណ៍របស់រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន ១.៥លាននាក់ មានចំនួនជាង ៤ម៉ឺន២៦០០នាក់ ក្នុងនោះមានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ចំនួនជិត១៦០០០នាក់ និងមានយុវជនកំពុងរៀនសរុបចំនួន ១៨៣៣៦នាក់ ក្នុងនោះមានយុវជនមានបណ្ណរក្រីក្រី និងងាយរងហានីភ័យ៧ពាន់៤៣៣នាក់៕





អត្ថបទ: ស៊ុម សុខជា
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ