ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
កម្ពុជា និងម៉ាឡេស៊ីបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញឱកាសទីផ្សារបន្ថែមទៀត។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាហារូ ឌីន ប៊ីន អុន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នាវិមានរដ្ឋសភា។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដគ់នឹងចាត់តាំងឯកឧត្តម ឯកអគ្គរដ្ឋទូតមកបំពេញបេសកកម្មក្នុងសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសម៉ាឡេស៊ីបានរួមចំណែកជួយកម្ពុជាក្នុងការបញ្ជូនកម្លាំងរក្សាសន្តិភាពអំឡុងមានវិបត្តិផ្ទៃក្នុងកាលពីឆ្នាំ១៩៩០។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ទំនាក់ទំនងប្រទេសទាំងពីរបានបន្តលើកកម្ពស់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាក់ស្តែងកាលពីឆ្នាំ២០២៣ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា នឹងបានជួបសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយបានចុះអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកលើកាតពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល អាហារ ទេសចរណ៍ វប្បធម៌ជាដើម ខណះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗនេះបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំកំពូលម៉ាឡេស៊ីន រួមជាមួយវិនិយោគិនម៉ាឡេស៊ី ដែលឆ្លុះបញ្ចាំងពីភាពស្អិតរមួតថែមទៀតរបស់ភាគីទាំងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានជួបសម្តែងការគួរសម និងអបអរសាទរសម្តេចប្រធានរដ្ឋសភា ជាស្រ្តីដំបូងដែលទទួលការតែងតាំង និងភារកិច្ចនេះ។ ឯកឧត្តម ប្តេជ្ញាចិត្តអនុវត្តឱ្យកាន់តែស៊ីជម្រៅលើទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសលើអនុស្សារណះយោគយល់គ្នារបស់ង្នាក់ដឹកនាំប្រទេសទាំងពីរ ដោយជំរុញបន្ថែម និងពង្រីកវិស័យពាក់ព័ន្ធ។
ផ្អែកតាមរយៈកម្ពុជា និងម៉ាឡេស៊ី ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ RCEP ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងល្អដែលមានស្រាប់ ធ្វើយ៉ាងណាឱ្យការងាយស្រួលក្នុងការដឹកជញ្ជូនទៅមកមានការកើនឡើង ដែលជាចលករឱ្យភាគីទាំងពីរជំរុញសក្កានុពលទាំងអស់ឈានទៅមានឱកាសទាក់ទាញទីផ្សារកាន់តែច្រើនជាងមុន។

លើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងរួមចំណែកផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដោយបញ្ធូនអ្នកជំនាញមកកាន់កម្ពុជា ខណៈបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាកំពុងទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលនៅម៉ាឡេស៊ី ដោយសារពួកគាត់ជាចលករដើម្បីរួមចំណែកការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
ក្រៅពីនោះ ដោយសារតែទំនាក់ទំនងក្របខណ្ឌទំនាក់ទំនរវាងសភាទាំងពីរនៅមានកម្រិត សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ភាគីម៉ាឡេស៊ី ឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារមិត្តភាព ក្រុមសភាស្រ្តី ដើម្បីស្វែងយល់គ្នាទៅវិញទៅមកឱ្យកាន់តែមានទំនុកចិត្តហើយជឿជាក់គ្នាបន្ថែមទៀត ដើម្បីរួមចំណែកកសាងអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរកាន់តែយូរអង្វែង៕



-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ