ព័ត៌មាន
ស្រូវប្រជាកសិករក្នុងស្រុករលាប្អៀរ លូតលាស់ល្អឡើងវិញបន្ទាប់ពីកម្ចាត់ដង្កូវហ្វូងកាលពីសប្តាហ៍មុន
នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានឲ្យដឹងថា ស្រូវវស្សាប្រជាកសិករដែលរងផលប៉ះពាល់ពីសត្វដង្កូវយាយីកាលសប្តាហ៍មុន បានលូតលាស់ល្អឡើងវិញហើយ មិនមានអ្វីជាបញ្ហានោះឡើយ។ ប្រជាកសិករ និងក្រុមមន្ត្រីកសិកម្មស្រុក និងឃុំ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហាដង្កូវហ្វូង និងសត្វល្អិតចង្រៃ។

លោក សេង វិចិត្រ បានថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ និងមានណែនាំពីអាជ្ញាធរស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់ មកដល់ពេលនេះ ដំណាំស្រូវបានលូតលាស់ល្អប្រសើរឡើងវិញ។ បច្ចុប្បនុ្នកំពុងរងផលប៉ះពាល់ជាលក្ខណៈស្បែកខ្លា និងតិចតួចប៉ុណ្ណោះ ហើយស្ថិតនៅក្រោមការតាមដានជាប្រចាំ។ លោកអភិបាលស្រុកបានណែនាំដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះមកមើលស្រែ និងមានវិធានការកម្ចាត់សមាសភាពចង្រៃ តាមវិធីសាស្រ្តមេកានិក និងវិធីសាស្រ្តគីមីរួមមាន៖ ទី១ វិធានការការពារ ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ត្រូវជីកចង្អូរទំហំ២តឹកជម្រៅ៣តឹក រោយផេះក្នុងរណ្ដៅការពារកុំឲ្យដង្កូវរាលដាលទៅស្រែផ្សេងទៀត។
ទី២ វិធានការកំចាត់ លែងទាឱ្យស៊ីដង្កូវនៅក្នុងស្រែ ពន្លិចទឹកនៅក្នុងស្រែ និងទី៣វិធីសាស្ត្រគីមី សម្រាប់ការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ដែលមានស្លាកសញ្ញាជាភាសារខ្មែរទទួលស្គាល់ដោយក្រសួងកសិកម្ម។
ប្រភេទដង្កូវហ្វូងដែលបានរកឃើញលើស្រែកសិករ ជាប្រភេទដង្កូវហ្វូងមានឈ្មោះវិទ្យាសាស្ត្រ Spodoptera Mauritia (បំផ្លាញដោយដុំៗ)៕





អត្ថបទ: កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧