ព័ត៌មាន
ពលរដ្ឋអ្នកចិញ្ចឹមជ្រូកក្នុងស្រុក មានការបារម្ភពីតម្លៃ ខណៈឃើញមានការនាំជ្រូកចូលពីប្រទេសជិតខាងរាល់ថ្ងៃ
ប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមជ្រូកក្នុងស្រុក កំពុងមានការបារម្ភពីតម្លៃ ខណៈឃើញមានការនាំជ្រូកចូលសារជាថ្មីមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ រាល់ថ្ងៃនោះ។

ពលរដ្ឋម្នាក់ឈ្មោះ ទ្រី រស់នៅចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្រុមគ្រួសាររបស់គាត់ប្រកបមុខរបរចិញ្ចឹមសត្វជ្រូកនេះ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយបិទស្រាយកបាយធ្វើជាចំណីអាហារសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។
ពលរដ្ឋរូបនេះ បានឲ្យដឹងថា ការចិញ្ចឹមសត្វជ្រូកបច្ចុប្បន្នតម្លៃលក់ចេញលើទីផ្សារហាក់មានតម្លៃខ្ពស់បន្តិចដោយក្នុងមួយគីឡូបានតម្លៃប្រាំបួនពាន់រៀល ទៅមួយម៉ឺនរៀល ។ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃនៃការលក់ចេញឲ្យទៅក្រុមឈ្មួញក្នុងស្រុកហាក់មានតម្លៃធ្លាក់ចុះបន្តិច ខណៈឃើញមានការដឹកជញ្ជូននាំសត្វជ្រូកឆ្លងដែនចូលពីប្រទេសថៃមកកម្ពុជា តាមច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ របស់ក្រុមហ៊ុនឌឿន សាមិត នោះធ្វើឲ្យពលរដ្ឋដែលជាអ្នកប្រកបររបរចិញ្ចឹមសត្វជ្រូកក្នុងស្រុកមានការបារម្ភពីតម្លៃលើទីផ្សារក្នុងស្រុក អាចនិងប្រឈមទៅនឹងការធ្លាក់ចុះថ្លៃនៅថ្ងៃខាងមុខផងដែរ។
យ៉ាងណាម៉ិញលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ដឧត្ដរមានជ័យ បានឱ្យដឹងថា សត្វជ្រូករស់នាំចូលពីប្រទេសថៃ តាមច្រកអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម គឺមានច្បាប់អនុញ្ញាត របស់ក្រុមហ៊ុន ឌឿន សាមិត ចេញពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមិនមានផលប៉ះពាល់ និងមានការចែកចាយសម្រាប់ទីផ្សារក្នុងស្រុកនោះទេ៕ 






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧