ព័ត៌មាន
ដើមឆ្នាំ២០២៤នេះ កម្ពុជាសម្រេចការនាំចេញផលិតផលជលទៅកាន់ទីផ្សារចិនចំនួន ៣៨តោន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលជលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានអានរបាយការណ៍ឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣,៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង។
ឯកឧត្តម បានបន្តថា អ្វីកាន់តែគួរឱ្យកត់សម្គាល់ជាងនេះ កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤ផងដែរ ដែលទាំងនេះ សុទ្ធសឹងតែជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផលផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុកនិងបរទេស។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា កាន់តែសំខាន់ជាងនេះទៀត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍអនុវិស័យជលផលឱ្យកាន់តែរីកចម្រើន ស្របតាមបរិបទនៃការវិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម ជាពិសេសគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងកសិកម្ម បានរៀបចំសេចក្តីព្រាងច្បាប់ជលផលថ្មី ដែលទើបបញ្ចប់ការកែសម្រួលផ្នែកទោសប្បញ្ញត្តិដោយក្រសួងយុត្តិធម៌ និងកំពុងពិនិត្យកែសម្រួលចុងក្រោយលើខ្លឹមសារសំខាន់ៗ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្នុងពេលឆាប់ៗខាងមុខនេះ។ សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងផ្តល់មូលដ្ឋានគតិយុត្តកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត គាំទ្រដល់ការអនុវត្តការងារក្នុងអនុវិស័យជលផល។
បើយោងតាមរបាយការណ៍ដដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបរាប់ថា ទិន្នផលជលផល ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៣ មានដូចជាការនាំចេញផលផលិតផលជលផលស្រស់ជាង ៣,៤០០តោន និងការនាំចេញផលផលិតផលជលផលកែច្នៃ ១៨៦តោន និងការនាំចេញទៅកាន់ប្រទេសចិនរួមមាន បង្កងប៉ាក់រស់ចំនួន ១តោន, អន្ទង់បង្កក ចំនួន២តោន និងកំពិសបង្កកចំនួន ៤៧តោន៕

អត្ថបទ ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧