ព័ត៌មាន
វិទ្យាល័យទេពប្រណម្យរៀបចំពិព័រណ៍បង្ហាញសមិទ្ធផលស្នាដៃសិស្សចំនួន ១៥០គម្រោង
វិទ្យាល័យទេពប្រណម្យខេត្តកណ្ដាល នៅថ្ងៃទី១ ខែកក្កដានេះ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ស្នាដៃសិស្ស ដោយមានការដាក់តាំងបង្ហាញសមិទ្ធផលស្នាដៃសិស្សចំនួន ១៥០គម្រោង ដែលមានសិស្ស និងមាតាបិតាសិស្សចូលរួមទស្សនាជាង ២០០០នាក់។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏មានការចូលរួមដាក់ស្ដង់បញ្ជរផ្សាយតម្រង់ទិសអាជីពដល់សិស្សានុសិស្សពីសំណាក់ស្ថាប័នរដ្ឋ និងវិស័យឯកជនចំនួន៩ស្ថាប័នផងដែរ។
ព្រឹត្តិការណ៍នេះ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការប្រកួតប្រជែង និងបង្ហាញនូវសមិទ្ធិស្នាដៃសិក្សាស្រាវជ្រាវរបស់ខ្លួនដល់មិត្តរួមសាលារៀន មាតាបិតា អ្នកអាណាព្យាបាល ព្រមទាំងជាផ្នែកមួយនៃការជំរុញស្មារតីប្រកួតប្រជែងចំណេះដឹងរបស់សិស្សផងដែរ។
គួររំលឹកថា ក្នុងក្របខណ្ឌនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ការរៀបចំពិព័រណ៍ស្នាដៃសិស្ស ក៏ជាសូចនាករសំខាន់មួយ ដែលសាលារៀនត្រូវអនុវត្តឱ្យបានរឿយៗដើម្បីលើកកម្ពស់ស្មារតីប្រកួតប្រជែង និងនវានុវត្តន៍របស់សិស្ស៕ 









ប្រភព៖ ក្រសួងអប់រំ
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦