ព័ត៌មាន
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល៧ថ្ងៃសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងសរុប ៣១ករណី និងឃាត់ខ្លួន ១២៤នាក់
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ បានឱ្យដឹងថា រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។
ក្នុងនោះមាន ខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់, រាជធានីភ្នំពេញ១២ករណី ឃាត់ខ្លួន២៣នាក់, សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន១៣នាក់, កំពង់ស្ពឺ៣ករណី ឃាត់ខ្លួន៩នាក់, តាកែវ១ករណី ឃាត់ខ្លួន៧នាក់, បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន៦នាក់, កណ្តាល១ករណី ឃាត់ខ្លួន៦នាក់, ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់, ព្រះសីហនុ១ករណី ឃាត់ខ្លួន២នាក់ និង ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕

អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧