ព័ត៌មាន
៦ខែ អាជ្ញាធររឹបអូសគ្រឿងញៀនជាង៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ កំណត់ត្រាកើនជាងឆ្នាំមុន
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុងរយៈពេល៦ខែ (មួយឆមាស) គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤ ៧០០ករណី រឹបអូសគ្រឿងញៀនជាង ៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ដែលចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍ថា ការបង្ក្រាបបានមានការកើនឡើងនេះ គឺដោយសារការខិតខំបន្ថែមទៀត របស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបនៅទូទាំងប្រទេស ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាននានា ។
ឯកឧត្តមបានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺពុំមានការលំបាកនោះទេ ប៉ុន្តែមានការប្រឈមនឹងបញ្ហាមួយចំនួន ដែលកំពុងដោះស្រាយ តែសមត្ថកិច្ច គឺមានភាពមោះមុតអង់អាចក្លាហាន និងការស្ទុះស្ទារកាន់តែសកម្មជាងមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធនាការបន្ថែម ជាមួយនេះ បទល្មើសគ្រឿងញៀនជាច្រើន ក៏ពាក់ព័ន្ធនឹងមុខសញ្ញាក្មេងទំនើង ដែលសមត្ថកិច្ចបង្ក្រាបបានផងដែរ ។

នាយកឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ថែមថា ជាមួយនឹងការអនុវត្តផ្នែកច្បាប់ គឺបង្ក្រាបករណីជួញដូរ ចែកចាយ ការកែច្នៃ និងរក្សាទុកជាដើមនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតនូវ App (No Drug) ដែលប្រជាពលរដ្ឋដោនឡូត អាចផ្ញើសារសំណូមពរក្នុងការជួយបង្ក្រាបករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈសំណូមពរប្រមាណជាងពាក់កណ្ដាល គឺបានដោះស្រាយរួចរាល់ ។

គួរបញ្ជាក់ថា ការបង្កើតនូវ App ឈ្មោះ No Drug បានធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និងជឿជាក់ថា អែបនេះ នឹងជួយបានច្រើនក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ខណៈដែលមានអ្នកបានដោនយកប្រើប្រាស់ និងមើលព័ត៌មានប្រមាណជាង ២ម៉ឺននាក់មកហើយ ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាយ៉ាងម៉ឺងមាត់ និងដាច់ណាត់ ចំពោះការបង្ក្រាប ទប់ស្កាត់ករណីក្មេងទំនើង និងបទល្មើសផ្សេងៗ មិនឲ្យមានការដកដៃនោះដែរ៕
អត្ថបទ: បាន សុខរិទ្ធិ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧