ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនដែលប្រើប្រាស់ទុយោ ជួយគាំទ្រផលិតផលក្នុងស្រុក
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត កសិកម្ម និងវិស័យផ្សេងៗទៀត គួរជ្រើសរើសយក ទុយោដែលមានគុណភាព និងស្តង់ដារខ្ពស់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងវិនិយោគលើផ្នែកកសិកម្ម ឲ្យត្រូវតាមស្តង់ដារជាតិ ដើម្បីជួយ ពង្រឹងដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងដំណើរ ទស្សនកិច្ច និងកិច្ចប្រជុំពិភាក្សាជាផ្លូវការនៅរោងចក្រ ខេ អេន ខេ ផាយ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ២០២៤ នេះថា អាជីករដែលរកស៊ី នៅក្នុងវិស័យទឹកស្អាត មានការបាត់បង់ទឹកច្រើន ខណៈមានក្រុមហ៊ុនខ្លះរកស៊ីទទួលទានមិនទាន់ចំណេញនៅឡើយផងដែរ ដោយ សារពួកគាត់ជួបការបាត់បង់ទឹក ចន្លោះ ៣០ ភាគរយ ទៅ ៤០ ភាគរយ។ ការបាត់បង់នេះ មកពីមូលហេតុប្រើប្រាស់ទុយោដែលគ្មាន គុណភាព និងមិនត្រឹមត្រូវតាមស្តង់ដារតាមលក្ខណៈបច្ចេកទេស ។ ជុំវិញវិស័យទឹកស្អាតនេះ បានជួបបញ្ហារជាច្រើន ប៉ុន្តែនៅពេល នេះយើងត្រូវតែជំរុញឲ្យពួកគាត់ប្រើទុយោដែលគុណភាពល្អ វាអាចផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យប្រជាជនកម្ពុជា ជួយគាំទ្រក្រុមហ៊ុនផលិតទុយោនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាព និងប្រើប្រាស់បានយូរ ក្នុងការចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺជួយ កាត់បន្ថយការនាំចូលទុយោពីបរទេស, ជួយពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង តាមតម្រូវការទីផ្សារនៃប្រទេសកម្ពុជាជាក់ ស្តែង។ លើសពីនេះ ដោយមើលឃើញតម្រូវការទីផ្សារមានការកើនឡើងខ្ពស់ក្នុងវិស័យសំណង់ ប្រព័ន្ធធារាសាស្រ្ត វិស័យកសិកម្ម ការបង្កើតរោងចក្រនេះ មានគោលដៅដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ស្របតាមការអភិវឌ្ឍ ឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ជាដើម។

សូមបញ្ជាក់ថា នាប៉ុន្មានឆ្នាំមកនេះ កម្ពុជាទទួលបានការបង្កើតរោងចក្រថ្មីជាបន្តបន្ទាប់ នេះឆ្លុះបញ្ចាំងពីការកសាងសមត្ថភាពរបស់ កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅ លើទីផ្សារអន្តរជាតិ ក្នុងការបង្កើតការងារ និងបង្កើនសមត្ថភាពឱ្យកូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរ៕




អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ