ព័ត៌មាន
ប្រាំមួយខែដើមឆ្នាំ២០២៤នេះកងទ័ពបានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទទាំងព្រំដែនគោកនិងទឹក
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានលើកឡើងថានៅក្នុងរយៈពេល៦ខែ ដើមឆ្នំា២០២៤នេះ កងយោធពលខេមរភូមិន្ទបានចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋជាច្រើន និងបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទទាំងនៅតាមព្រំដែនគោក និងសមុទ្រ។

តាមរបាយការណ៍បូកសរុបរបស់ក្រសួងការពារជាតិ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នំា២០២៤នេះ នៅក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនោះបានលើកឡើងថា នៅក្នុងឆមាសទី១នេះកងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក និងដែនសមុទ្រ ធ្វើការល្បាតជាប្រចាំក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ ,គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ជាមួយប្រទេស ជិតខាងជាដើម។

របាយការណ៍បូកសរុបបានឲ្យដឹងទៀតថា កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការ និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារសន្តិ សុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យ ផ្សេងៗ និងសហការចូលរួមការពារ សន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិ ភូជាតិ និងអន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិផងដែរ។

នៅក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះដែរ បណ្តាសា្ថប័ន អង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាងច្បាប់និង លិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ , ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស,កែច្នៃជួសជុលថែទាំលើកកម្ពស់ សុវត្ថិភាពគុណភាពគ្រឿងបំពាក់, ការងារសុខាភិបាលបានលើកកម្ពស់សុខុមាលភាពជាដើម។

ជាមួយគ្នាកងយោធពលខេមរភូមិន្ទ ក៏បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់ បណ្តាញទំនាក់ទំនងបញ្ជូនសារ ,ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូនិងសំណង់ ផ្សេងៗ ក្នុងកងទ័ព , បានគ្រប់គ្រងអចលនទ្រព្យ របស់កងយោធពលខេមរភូមិន្ទ , ធ្វើការងារល្អលើទំនាក់ទំនង កិច្ចសហ ប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក , ការងារកសាង និងដំណើរការ វិមាន ឈ្នះ ឈ្នះនិងតំបន់ប្រវត្តិសាស្ត្រយោធា , បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ធ្វើសមុទ្ធនាគមាសឆ្នាំ២០២៤ជាមួយកងទ័ពរំដោះប្រជាជនចិនព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អផងដែរ៕











អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ