ព័ត៌មាន
គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន កំណត់ការងារ៦ចំណុច ក្នុងការសហការ ជំរុញ និងលើកកម្ពស់ការអនុវត្តការងារចំពោះមុខ ក្នុងក្របខ័ណ្ឌអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើបទបង្ហាញអំពីរបាយការណ៍កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តមុខងារគាំទ្ររបស់អគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន។ ឯកឧត្តមអគ្គលេខាធិការ បានស្នើជូនទៅកិច្ចប្រជុំនូវផែនការសកម្មភាពចំនួន ៦ចំណុចសំខាន់ៗរួមមាន៖ (១)ជំរុញដល់ការរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការតែងតាំងមន្រ្តីទៅក្នុងរចនាសម្ព័ន្ធថ្មីឱ្យបានឆាប់រហ័ស (២)ជំរុញដល់ការរៀបចំប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួង ស្ថាប័ន (៣)ការរៀបចំ ការពិពណ៌នាមុខតំណែងវិជ្ជាជីវៈក្នុងអគ្គលេខាធិការដ្ឋាន និងអង្គភាពជំនាញនានាចំណុះក្រសួង ស្ថាប័ន (៤)ការកំណត់របៀបរបបការងារ និងការបែងចែកតួនាទីភារកិច្ចដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គភាពកម្រិតអគ្គលេខាធិការរង/អគ្គនាយករង និងអនុប្រធាននាយកដ្ឋាន (៥)ជំរុញដល់ការចូលរួមអនុវត្តគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (៦)ការគាំទ្រ និងការចូលរួមអនុវត្តការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ។
ក្រោយបានស្តាប់បទបង្ហាញ សមាជិក សមាជិកានៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានគាំទ្រ និងបានឯកភាពទទួលយកនូវការងារទាំង៦ចំណុច ដោយក្នុងនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា “ពិតណាស់យើងមានផែនការអនុវត្តជាមួយគ្នា ប៉ុន្តែការអនុវត្តជាក់ស្តែងគឺត្រូវសម្របជាមួយនឹងស្ថានការណ៍ដែលយើងកំពុងតែជួបប្រទះជាប្រចាំ។









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣