ព័ត៌មាន
ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា ប្រកាសគាំទ្រសាលក្រមផ្តន្ទាទោស និងថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជាចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ និងថ្កោលទោសចំពោះជនណា ឬបុគ្គលណាដែលតែងតែរិះរកវិធីសាស្រ្តបង្កើតព្រឹត្តិការណ៍ សកម្មភាព យកវិស័យបរិស្ថាន និងសិទ្ធិមនុស្សធ្វើជាឈ្នាន់នយោបាយតាមការញុះញង់របស់ជនបរទេសក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចលទាំងពួកគេដឹងហើយថាជាទង្វើខុសច្បាប់។

លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងថាក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អដែលជាចេតនានយោបាយពិសេសវាយប្រហាលលើ ស្ថាប័នក្រសួងបរិស្ថាន ជាដើម។
លោកបន្តថាជា កត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេ! កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធធនាគារពី៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ។ ការប្រកាសសាលក្រមនេះបានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន៥លើករួចមកហើយ។

លោកថ្លែងថា៖«យើងបានដឹងហើយថាកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាស្ថាបនិក នៃចលនាមាតាធម្មជាតិត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជាផងដែរ»។
ក្នុងនាមជា ក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង ប្រកាសគាំទ្រនូវសាលក្រមរបស់តុលាការទាំងស្រុង ពីព្រោះ ច្បាប់ជាច្បាប់! ខណៈដែលក្រុមយុវជនមួយក្ដាប់តូចនេះ មិនចេះរាងចាល បំពានច្បាប់នាំគ្នារិះរកវិធីសាស្រ្តយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជនបរទេសទាំងមិនដឹងខ្លួន គឺងប់ងុលលង់លក់នឹងមនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស។

លោកបញ្ជាក់ថា៖«ក្នុងនាមជាយុវជនដូចគ្នា យើងខ្ញុំពិតជាសង្វេកដល់ដួងប្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្ដែក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយបែរជាបណ្ដោយខ្លួនឱ្យចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ ជាចុងក្រោយក្នុងនាមយើងខ្ញុំជាយុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ពួកយើងប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ»៕

-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ