ព័ត៌មាន
អតីតសមាជិកបក្សប្រឆាំង៖ ការដឹកនាំបែបប្រជាភិថុតរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ធ្វើឱ្យសមាជិកបន្តចាកចេញ
អតីតសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងប្រចាំទ្វីបអឺរ៉ុប អះអាងថា ការដឹកនាំបែបប្រជាភិថុតរបស់មេបក្សប្រឆាំង ជាទណ្ឌិតក្បត់ជាតិបីជំនាន់នៅក្រៅស្រុក នឹងធ្វើឱ្យចរន្តនៃសមាជិករបស់ខ្លួនបន្តចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងប្រាប់ BTV ក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក ខៃ រដ្ឋា អនុប្រធានចលនាយុវជនប្រចាំទ្វីបអឺរ៉ុបរបស់អតីតគណបក្សសង្គ្រោះជាតិ និងក្រោយមកជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំទ្វីបអឺរ៉ុបបានបញ្ជាក់ថា ការសម្រេចចិត្តផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយសារមេដឹកនាំ ទណ្ឌិតក្បត់ជាតិ៣ជំនាន់មានចរិកបំពេញតែមហិច្ឆតាផលប្រយោជន៍របស់ខ្លួន ហើយចំណុចសំខាន់នៃការដឹកនាំជិតរយៈពេល៣០ឆ្នាំមានរបៀបប្រជាភិថុតតែប៉ុណ្ណោះ ដែលនេះជាកត្តាធ្វើឱ្យចរន្តនៃសមាជិកផ្សេងទៀតបន្តចាកចេញកាន់តែច្រើន។

ជាមួយគ្នា អតីតសមាជិកគណបក្សប្រឆាំងរូបនេះ អះអាងថា កត្តាធំបំផុតដែលនាំឱ្យរូបលោកសម្រេចចិត្តផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង គឺការប្រមាថ និងមិនឱ្យតម្លៃលើការពិត ជាក់ស្តែងដូចករណីសញ្ញាបត្រយោធារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនេះឆ្លុះបញ្ចាំងថាទណ្ឌិត សម រង្ស៉ី មិនផ្តល់តម្លៃដល់យុវជន និងបញ្ញវន្តដ៏ទៃទៀតនោះទេ។

សូមជម្រាបថា គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសមិនតិចទេ បានបន្តនាំគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹកនាំជាទណ្ឌិតក្បត់ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់ខ្លួនអស់ជំនឿចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនពិតប្រាកដ៕

អត្ថបទ: សេក ឧត្តម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧