ព័ត៌មាន
ឆ្មប មិនមែនត្រឹមជាអ្នកផ្តល់សេវាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកការពារជីវិត ជាអ្នកគាំទ្រស្ត្រី និងគ្រួសារ
លោកស្រី ឈិន សុខណាយ ប្រធានសមាគមឆ្មបកម្ពុជា បានអះអាងថា ឆ្មបមិនមែនត្រឹមជាអ្នកផ្តល់សេវាសុខភាពប៉ុណ្ណោះទេ។ ប៉ុន្តែជាអ្នកការពារជីវិត ជាអ្នកគាំទ្រស្ត្រី និងគ្រួសារ និងជាដៃគូសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

ការថ្លែងរបស់លោកស្រី ប្រធានសមាគមឆ្មបកម្ពុជា យ៉ាងដូច្នេះក្នុងពិធីបើកសន្និសីទស្តីពីបច្ចុប្បន្នភាពរបស់សមាគមឆ្មបកម្ពុជា លើកទី៤ ប្រធានបទ “រួមគ្នាថែទាំ សុខភាពមាតា និងទារកជុំវិញកំណើត” ក្រោមអធិបតីភាពលោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល, នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកស្រី ឈិន សុខណាយ បានលើកឡើងទៀតថា សមាគមឆ្មបកម្ពុជា ដឹកនាំដោយប្រធានសមាគមមួយរូប និងអនុប្រធានចំនួន២រូប គិតត្រឹមដើមឆ្នាំ២០២៦នេះ សមាគមឆ្មបកម្ពុជា មានសមាជិកចំនួន ៤,៨៨០នាក់ ដោយបានរៀបចំសន្និសីទសមាគមឆ្មបកម្ពុជា ចំនួន៣លើករួចមកហើយដែរ។ ការរៀបចំសន្និសីទនេះ មានគោលបំណងចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាព វិជ្ជាជីវៈ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ស្របតាមការអភិវឌ្ឍន៍វិស័យសុខាភិបាលជាតិ និងអន្តរជាតិ។ ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការសង្គម វិជ្ជាជីវៈ ឆ្មបត្រូវការការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទាំងផ្នែកចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលក្នុងនោះតួនាទីឆ្មប គឺជាចំណុចកណ្តាលនៃការធានាគុណភាព និងសុវត្ថិភាពសេវា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បានផ្តល់អនុសាសន៍ ពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់អ្នកផ្តល់សេវាសុខភាព ក្នុងការថែទាំ និងគ្រប់គ្រងសុខភាពមាតា និងទារកជុំវិញកំណើតឱ្យកាន់តែប្រសើរឡើង។ ចូលរួមកាត់បន្ថយអត្រាមរណភាព និងបង្ការផលវិបាកនានា ដែលអាចកើតមានឡើងចំពោះមាតា និងទារក ដោយកំណត់រកឱ្យឃើញនូវកត្តាប្រឈម និងសញ្ញាប្រឈម ដែលមាន នៅពេលដែលស្ត្រីមកពិនិត្យតាមដានផ្ទៃពោះរបស់គាត់។ ចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ សំដៅធានាឱ្យការអនុវត្តការថែទាំកាន់តែមានប្រសិទ្ធភាព និងគុណភាព ដោយពង្រឹងបន្ថែមលើចំណេះដឹង និងជំនាញ ជាមួយ នឹងការអភិវឌ្ឍន៍វិជ្ជាជីវៈជាប់ជាបន្ត និងចូលរួមផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ បទបញ្ញត្តិ សម្រាប់អ្នកប្រកបវិជ្ជាជីវៈឆ្មបទាំងអស់ ជាមួយនឹងការកសាងវប្បធម៌ការងារបែប «មិនស្តីបន្ទោស» និងសុវត្ថិភាពអ្នកជំងឺពង្រឹងបន្ថែមស្មារតី ធ្វើការងារជាក្រុម និងបង្កើតបណ្តាញសហការរវាងសមាជិក និងដៃគូពាក់ព័ន្ធ និងរក្សាឱ្យបាននូវនវានុវត្តន៍ ជាប់ជាប្រចាំ៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣